មន្ទីរបញ្ចកោណបញ្ជាក់ពីការដកកងទ័ពនៅប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨

ការបញ្ជាឱ្យដកកងទ័ពអាមេរិកពីប្រទេសស៊ីរីត្រូវបានចុះហត្ថលេខាខាងស៊ីរី នេះបើយោងតាមប្រភពព័ត៌មានពីជាមន្ត្រីមន្ទីរបញ្ចកោណបញ្ជាក់ប្រាប់ភ្នាក់ងារ TASS ។

មន្ត្រីរូបនេះនិយាយថា ការបញ្ជាដកកម្លាំងត្រូវចុះហត្ថលេខាដោយមិនផ្តល់ព័ត៌មានលម្អិតអ្វីបន្ថែមទៀតនោះទេ។

សារព័ត៌មាន CNN រាយការណ៍មុននេះថា ការបញ្ជាដកកងកម្លាំងសហរដ្ឋអាមេរិកពីប្រទេសស៊ីរី ត្រូវបានចុះហត្ថលេខា។ នៅថ្ងៃទី១៩ ខែធ្នូ លោកប្រធានាធិបតីអាមេរិក Donald Trump  បញ្ជាឱ្យ​ដកទាហានអាមេរិកទាំងស្រុងចេញពីប្រទេសស៊ីរី ក្រោយពីទទួលជ័យជម្នះជា ប្រវត្តិសាស្ត្រប្រឆាំងនឹងក្រុម ISIS ដែលនាំយកយុវជនវ័យក្មេងដ៏អស្ចារ្យត្រលប់ទៅផ្ទះវិញ។

ទីក្រុងវ៉ាស៊ីនតោនចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមនៅប្រទេសអ៊ីរ៉ាក់នៅខែមិថុនា ឆ្នាំ២០១៤ និងនៅប្រទេសស៊ីរីនៅខែកញ្ញា ឆ្នាំ២០១៤។ បច្ចុប្បន្នកងទ័ពអាមេរិកច្រើនជាង២.០០០ នាក់ត្រូវដាក់ពង្រាយនៅប្រទេសស៊ីរី។ យោងតាមប្រភពមន្រ្តីអាមេរិក បញ្ជាក់ថា ការដកទ័ពនឹងចំណាយពេលពី៦០ ទៅ១០០ថ្ងៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here