ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨
យោងតាមប្រភពភ្នាក់ងារព័ត៌មាន Firat បញ្ជាក់ឱ្យដឹងថា កងកម្លាំងឃឺដជួយសង្គ្រោះចំណាប់ខ្មាំងពីពួកភេរវករចំនួនច្រើនជាង១.០០០នាក់នៅក្នុងខេត្ត Deir ez-Zor ប្រទេសស៊ីរី។
ទីភ្នាក់ងារសារព័ត៌មាន Firat រាយការណ៍ថា ក្រុមឃឺដដែលជាកងកម្លាំងប្រជាធិបតេយ្យស៊ីរីភាគច្រើនធ្វើប្រតិបត្តិការប្រឆាំងនឹងរដ្ឋអ៊ីស្លាមក្រុមភេរវកម្មនៅជិតតំបន់ Shafaa, Sousa និង Baghuz នៅភាគខាងកើតនៃច្រាំងទន្លេ Euphrates ។
មេបញ្ជាការឃឺដម្នាក់ដឹកនាំប្រតិបត្ដិការប្រាប់ភ្នាក់ងារនេះថា ក្រុមប្រយុទ្ធនេះផ្តល់នូវសុវត្ថិភាពដល់ជនស៊ីវិលដែលជាចំណាប់ខ្មាំងពីពួកភេវរករ។
នៅថ្ងៃទី១៥ ខែធ្នូ ជនចំណាប់ខ្មាំងចំនួន៣.១២៦នាក់ត្រូវគេជួយសង្គ្រោះពីការចាប់ពង្រត់ ភេរវករនៅក្នុងទីក្រុង Hajin មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីព្រំដែនអ៊ីរ៉ាក់។ យោងទៅតាមភ្នាក់ងារព័ត៌មាន Firat កងកម្លាំងប្រដាប់អាវុធស៊ីរីដេញក្រុម IS ក្នុងចម្ងាយ១០ គីឡូម៉ែត្រ។ ក្រុមសកម្មប្រយុទ្ធព្យាយាមវាយលុកនៅកន្លែងខ្លះដែលមានការបង្ក្រាប។ ទីភ្នាក់ងារព័ត៌មានបន្ថែមថា ទាហានស៊ីឈ្នួលមានចំនួនច្រើនជាង៩០នាក់កំពុងប្រយុទ្ធគ្នានៅក្នុងក្រុមភេរវករត្រូវគេសម្លាប់នៅភាគខាងកើតប្រទេសស៊ីរីនៅសប្តាហ៍មុន។