ពលរដ្ឋស៊ីរីរាប់រយនាក់ត្រឡប់មកផ្ទះសំបែងតាមច្រកប្រទេសលីបង់

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨

ភ្នាក់ងារសារព័ត៌មាន Watania រាយការណ៍ថា នៅថ្ងៃចន្ទជនភៀសខ្លួនស៊ីរីចំនួនច្រើន​ជាង     ១.០០០នាក់ឆ្លងកាត់ព្រំដែនប្រទេសលីបង់ទៅស៊ីរី​ដើម្បីត្រឡប់ផ្ទះសំបែងវិញ។

យោងតាមប្រភព ​​Watania គ្រួសារស៊ីរីកំពុងវិលត្រឡប់មកផ្ទះវិញដោយស្ម័គ្រចិត្ត។ ប្រតិបត្តិការនេះត្រូវគេរៀបចំរួមគ្នាជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក ជនភៀសខ្លួន (UNHCR) ។

ប្រជាជនស៊ីរីភាគច្រើនជាស្ត្រី និងកុមារត្រូវគេនាំទៅកាន់ប៉ុស្តិ៍ព្រំដែនពីមជ្ឈមណ្ឌពិសេស សម្រាប់ជនភៀសខ្លួនដែលរៀបចំដោយក្រសួងមហាផ្ទៃលីបង់នៅក្នុងតំបន់ Akkar, Arsal, Tripoli, Bourj Hammoud, Saida, Nabatieh, Tyre and Shebaa ។ នៅឯប៉ុស្តិ៍ព្រំដែនកុមារស៊ីរី​ត្រូវគេចាក់វ៉ាក់សាំងប្រឆាំងជំងឺស្វិតដៃជើង។

ប្រធានក្រុមប្រឹក្សាសន្តិសុខទូទៅលីបង់ លោក Abbas Ibrahim ប្រាប់ទូរទស្សន៍ MTV នៅថ្ងៃសុក្រថា ពលរដ្ឋស៊ីរីចំនួន ១១០.០០០នាក់វិលត្រឡប់ទៅមាតុភូមិវិញ​ចាប់តាំងពីខែកក្កដា។ នៅថ្ងៃទី២០ ខែធ្នូ ជនជាតិស៊ីរីប្រហែល ៥០០នាក់​ចាកចេញពី​ប្រទេសលីបង់​ និងធ្វើដំណើរទៅកាន់ទីក្រុង Mudamiyat ដែលមានចម្ងាយ៦គីឡូម៉ែត្រខាងត្បូងទីក្រុងស៊ីរី។

LEAVE A REPLY

Please enter your comment!
Please enter your name here