កងកម្លាំងអ៊ីរ៉ាក់បំផ្លាញផ្លូវរូងក្រោមដីពួករដ្ឋអ៊ីស្លាមស្ថិតក្នុងភ្នំ Hamrin

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨

ប្រភពសន្តិសុខមួយនិយាយថាកាលពីថ្ងៃចន្ទនេះថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បំផ្លាញផ្លូវរូងក្រោមដីជាយុទ្ធសាស្ត្រមួយដែលប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមស្ថិតនៅក្នុងភ្នំHamrin។

ប្រភពនេះប្រាប់សារព័ត៌មានAlmaalomah របស់អារ៉ាប់ថា ផ្លូវរូងក្រោមដីជាយុទ្ធសាស្ត្រលាតសន្ធឹងរាប់រយគីឡូម៉ែត្រដែលប្រើប្រាស់ដោយពួកសកម្មប្រយុទ្ធIS ដើម្បីផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀតក្នុងការអនុវត្តការវាយប្រហារភេរវកម្ម។ យោងតាមប្រភពតំបន់ទាំងមូលត្រូវបានរុករកដោយកងកម្លាំងសន្តិសុខ និងពួកយុទ្ធជន al-Hashd al-Shaabi ។

គួររំលឹកថា ក្រុមរដ្ឋអ៊ីស្លាមបង្ហាញខ្លួននៅលើឆាកអន្តរជាតិកាលពីឆ្នាំ២០១៤ នៅពេលនោះក្រុមនេះរឹបអូសយកទឹកដីធំៗនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ហើយប្រកាសបង្កើតរដ្ឋអ៊ីស្លាមរបស់ពួកគេចេញពីរដ្ឋធានីម៉ូស៊ូល។ ក្រោយមកក្រុមនេះក្លាយជាក្រុមឃោរឃៅចំពោះអំពើព្រៃផ្សៃរបស់ពួកគេ រួមទាំងការសម្លាប់រង្គាល ការចាប់ពង្រត់ និងការកាត់ក្បាលមនុស្សដែលជំរុញឲ្យសហរដ្ឋអាមេរិកដឹកនាំកងកម្លាំងចម្រុះអន្តរជាតិដើម្បីកម្ទេចក្រុមនេះ។

បើទោះបីជាក្រុមនេះទទួលការបរាជ័យនៅទីកន្លែងសំខាន់របស់ពួកគេនៅទូទាំងប្រទេសអ៊ីរ៉ាក់ក៏ដោយក៏ក្រុមនេះនៅតែបន្តធ្វើការវាយប្រហារម្តងម្កាលប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានព្រមានថាក្រុមសកម្មប្រយុទ្ធនៅតែបង្កការគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here