ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨
អភិបាលក្រុងម៉ិកស៊ិក លោកស្រី Puebla Martha Erika Alonso ស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅប៉ុន្មានថ្ងៃបន្ទាប់ពីស្បថចូលកាន់តំណែងរបស់ខ្លួន។ ប្តីលោកស្រីជាសមាជិកព្រឹទ្ធសភា Rafael Moreno Valle ក៏ត្រូវគេសម្លាប់ផងដែរ។
របាយការណ៍និយាយថា ឧបទ្ទវហេតុកាលពីថ្ងៃចន្ទកើតឡើងភ្លាមៗបន្ទាប់ពីយន្តហោះដែលគេជឿថាជាឧទ្ធម្ភាគចក្រមួយហោះចេញពីរដ្ឋធានី Puebla របស់រដ្ឋម៉ិកស៊ិកកូ។
លោកស្រី Alonso វ័យ៤៥ឆ្នាំក្លាយជាអភិបាលក្រុង Puebla ដំបូងបន្ទាប់ពីការបោះឆ្នោតមានការប្រកួតប្រជែងយ៉ាងក្តៅគគុក ហើយលោកស្រីជាសមាជិកនៃគណបក្ស PAN ខាងស្ដាំផងដែរ។ ការស្លាប់ត្រូវបានបញ្ជាក់ដោយប្រធានាធិបតីថ្មីម៉ិកស៊ិក លោកAndrés Manuel Lopez Obrador ។
យោងតាមបណ្តាញសង្គម Tweet (ជាភាសាអេស្ប៉ាញ) ប្រធានាធិបតី លោក López Obrador បានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំទៅសាច់ញាតិរបស់អ្នកនយោបាយទាំងពីរផងដែរ។ លោកនិយាយថា ការស៊ើបអង្កេតមួយនឹងត្រូវធ្វើឡើងដើម្បីស្វែងរកការពិតអំពីមូលហេតុដែលបណ្តាលឱ្យមានការធ្លាក់យន្តហោះនេះ។
គេមិនទាន់ដឹងភ្លាមៗនោះទេថា តើអ្នកបើកយន្ដហោះនេះក៏ត្រូវគេសម្លាប់ផងដែរ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅជិតទីក្រុង Puebla ដែលជាទីក្រុងធំបំផុតទី២ នៅម៉ិកស៊ិកកូ។