ប្រភពព័ត៌មានពី Iraqinews ចេញផ្សាយថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨
យ៉ាងហោចណាស់មនុស្ស១៥នាក់ស្លាប់ និងរងរបួសនៅថ្ងៃអង្គារក្នុងការវាយប្រហារដោយគ្រាប់បែករថយន្តនៅឯផ្សារមួយភាគខាងលិចទីក្រុងម៉ូស៊ូល។
ប្រភពព័ត៌មានមួយប្រាប់សារព័ត៌មានអារ៉ាប់អេស្ប៉ាញថា រថយន្តបំផ្ទុះគ្រាប់បែកមួយតម្រង់គោលដៅផ្សារ Ras Al-Jadah នៅស្រុក Tel Avar នៅភាគខាងលិចទីក្រុងម៉ូស៊ូលដែលសម្លាប់មនុស្សចំនួន០៣នាក់។ ប្រភពព័ត៌មានបន្ថែមថា ការផ្ទុះនេះធ្វើឱ្យមនុស្សចំនួន១២នាក់ផ្សេងទៀតរងរបួស។
រហូតមកដល់ពេលនេះ ពុំមានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ប៉ុន្តែក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមភាគច្រើនទទួលខុសត្រូវចំពោះការវាយប្រហារដែលផ្ដោតលើតំបន់មនុស្សច្រើនកុះកររួមមានទីផ្សារ ហាងកាហ្វេ និងវិហារអ៊ីស្លាមនៅទូទាំងប្រទេសអ៊ីរ៉ាក់។
យោងតាមតួលេខគ្រោះថ្នាក់ដែលកត់ត្រាដោយមន្រ្តីអង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់បញ្ជាក់ឱ្យដឹងថា ជនស៊ីវិលអ៊ីរ៉ាក់សរុបចំនួន៤១នាក់ត្រូវសម្លាប់ និងមនុស្សចំនួន៧៣ នាក់ផ្សេងទៀតរងរបួសនៅក្នុងអំពើអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅអ៊ីរ៉ាក់នៅខែមុន។
ទីក្រុងបាកដាដជារដ្ឋរងផលប៉ះពាល់ខ្លាំងបំផុតដោយមានជនស៊ីវិលចំនួន៥៥នាក់ស្លាប់ (២៣ នាក់ស្លាប់ និង៣២នាក់រងរបួស) ក្រោយមកនៅទីក្រុង Nineveh ( មនុស្សចំនួន០៨នាក់ស្លាប់ និងមនុស្សចំនួន១៩នាក់រងរបួស) និងនៅ Anbar (០៤នាក់ស្លាប់និង១៥នាក់របួស) ។