ប្រទេសតួកគីបញ្ជូនកងទ័ពនៅព្រំដែនក្នុងប្រតិបត្តិការប្រឆាំងក្រុមឃឺដនៅប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០១៨

ប្រទេសតួកគីបញ្ជូនកងទ័ពជំនួយធំៗទៅតំបន់នៅភាគខាងត្បូង​ដើម្បីត្រៀមខ្លួនចូលទៅ​កាន់ភាគឦសានប្រទេសស៊ីរី។ ខណៈពេលដែលកងទ័ពវិលត្រលប់មកកាន់ព្រំដែ​នមន្ត្រីជាន់ខ្ពស់របស់ប្រទេសនេះថ្លែងសុន្ទរកថា ពួកគេប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ។

អង្គភាពយោធាតួកគីដ៏ធំមួយត្រូវគេថតនៅក្នុងទីក្រុង Karkamis នៅព្រំដែនតួកគី និងស៊ីរី។ នៅផ្នែកខាងស្ដាំនៅទីក្រុង Jarablus ប្រទេសស៊ីរ៉ីជាតំបន់ពួកសកម្មប្រយុទ្ធគ្រប់គ្រងដោយមានប្រទេសតួកគីគាំទ្រចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៦ នៅពេលដែលប្រទេសតួកគីចាកចេញពីទឹកដីក្នុងអំឡុងពេលមានប្រតិបត្តិការ Euphrates Shield ។

រថយន្តផ្សេងទៀតក៏មានវត្តមាននៅកន្លែងកើតហេតុផងដែរពោលគឺមានរថក្រោះយោធាដែលមានប្រដាប់ស្ទូច និងធុងដឹកទំនិញដែលអាចដឹកទាហាន និងឧបករណ៍ផ្សេងៗ។ ការប្រមូលផ្តុំកងទ័ពធ្វើឡើងខណៈដែលរដ្ឋមន្រ្តីក្រសួងការបរទេសរបស់ប្រទេសនេះលោក Mevlut Cavusoglu មានប្រសាសន៍ថាទីក្រុង Ankara កំពុងចាប់ផ្តើមប្រតិបត្តិការ​យោធាមួយ​សំដៅទៅលើពួកសកម្មប្រយុទ្ធ​ដែលដឹកនាំដោយកម្លាំងឃឺដនៅក្នុងប្រទេសស៊ីរីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ប្រតិបត្តិការយោធាថ្មីប្រឆាំងនឹងកងកម្លាំងឃឺដស៊ីរីដែលទីក្រុង Ankara ចាត់ទុកជាអំពើរ ភេរវកម្មត្រូវទីក្រុង Ankara ប្រកាសនៅនៅខែនេះ។ នៅដើមឆ្នាំនេះកងទ័ពតួកគី និងពួកសកម្មប្រយុទ្ធសម្ព័ន្ធមិត្តចាប់ផ្តើមប្រតិបត្តិការ Olive Branch ដោយកម្ទេចកងជីវពលឃឺដ នៅក្នុងតំបន់ Afrin របស់ប្រទេសស៊ីរី។

ក្រុមសកម្មប្រយុទ្ធដឹកនាំដោយកម្លាំងឃឺដដែលគេហៅថា កងកម្លាំងប្រដាប់អាវុធប្រជាធិប តេយ្យស៊ីរី (SDF) និងសមាជិករបស់អង្គភាពការពារប្រជាជន (YPG) គ្រប់គ្រងភាគខាងជើងប្រទេសស៊ីរី។ ខណៈពេលដែលកងកម្លាំងឃឺដទទួលការគាំទ្រផ្នែកយោធាពីសហរដ្ឋអាមេរិកអស់ជាច្រើនឆ្នាំមក ទីក្រុង Ankara អះអាងថា YPG គឺជាការចាប់ផ្តើមនៃគណបក្សពលករឃឺដ (PKK) ធ្លាប់ធ្វើការកុបកម្មនៅភាគអាគ្នេយ៍ប្រទេសតួកគីចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មក។

LEAVE A REPLY

Please enter your comment!
Please enter your name here