រថយន្តប៉ូលិសបុកបុរសម្នាក់ស្លាប់នៅក្នុងទីក្រុង Liverpool

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨

អ្នកថ្មើរជើងម្នាក់ស្លាប់បន្ទាប់ពីរងការបុកដោយរថយន្តប៉ូលិសក្នុងទីក្រុង Liverpool កាលពីរាត្រីបុណ្យណូអែលនេះ។ បុរសម្នាក់ដែលមិនទាន់កំណត់អត្តសញ្ញាណ ត្រូវជាប់គាំងនៅលើផ្លូវស្កុតឡេននៅម៉ោងប្រហែល ១៨:៥០GMT និងក្រោយមកត្រូវរាយការណ៏ថាស្លាប់នៅក្នុងមន្ទីរពេទ្យភ្លាមៗនេះផងដែរ។

យោងតាមប៉ូលិស Merseyside រាយការណ៍ពីហេតុការណ៍នេះទៅឱ្យក្រុមឃ្លាំមើលឯករាជ្យ របស់ប៉ូលិសនីតិវិធី (IOPC) ។ អ្នកនាំពាក្យម្នាក់របស់ IOPC និយាយថាពួកអ្នកស៊ើបអង្កេត និងវាយតម្លៃកន្លែងកើតហេតុ ហើយសម្រេចចិត្តធ្វើការស៊ើបអង្កេតឯករាជ្យមួយផងដែរ។

ផ្លូវស្កុតឡេនត្រូវបិទបន្ទាប់ពីហេតុការណ៍នេះ លោក Merseytravel និយាយថាលោកបានជំរុញឱ្យមានការបិទផ្លូវដែក ដែលមានខ្សែរភ្ជាប់ពីផ្លូវរូងភ្នំ Wallasey ផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ប៉ូលិស Merseyside និយាយថា “សេវាសង្គ្រោះបន្ទាន់ បានមកដឹកអ្នកថ្មើរជើងបញ្ជូនទៅមន្ទីរពេទ្យ ត្រូវគេសង្ស័យថាស្លាប់។ “ការស៊ើបអង្កេតត្រូវបន្ត ដើម្បីកំណត់អត្តសញ្ញាណរបស់គាត់ និងជូនដំណឹងដល់សាច់ញាតិ របស់គាត់ផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here