ប្រព័ន្ធការពារដែនអាកាសស៊ីរីរារាំងការវាយប្រហារភាគខាងលិចទីក្រុងដាម៉ាស់

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨

ប្រព័ន្ធការពារដែនអាកាសស៊ីរីបំផ្លាញការវាយប្រហារតាមអាកាសនៅជាយទីក្រុងដាម៉ាស នេះបើយោងតាមសេចក្តីរាយការណ៍ពីបណ្ដាញទូរទស្សន៍រដ្ឋាភិបាលស៊ីរី​រាយការណ៍នៅយប់ថ្ងៃអង្គារ។

យោងតាមប្រភពដដែលបង្ហាញថាការវាយប្រហារនេះមានប្រភពចេញពីតំបន់ដែនអាកាសលីបង់។ ទីភ្នាក់ងារព័ត៌មាន SANA រាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសស៊ីរី រារាំងគោលដៅនៅថ្ងៃអង្គារនៅទីវាលដាច់ស្រយាលនៅភាគខាងលិចទីក្រុងដាម៉ាស់ដោយប្រព័ន្ធការពារទម្លាក់គ្រាប់មួយចំនួន។ យ៉ាងហោចណាស់មានទាហានស៊ីរីចំនួន៣នាក់រងរបួសក្នុងការវាយប្រហារ នេះ។

មុននេះបណ្តាញទូរទស្សន៍ Al Hadath រាយការណ៍ថា ​ការវាយប្រហារនេះធ្វើឡើង​ដោយ​យន្តហោះអ៊ីស្រាអែល និងកំណត់ដាក់គោលដៅលើយោធា និងឃ្លាំងរបស់អ៊ីរ៉ង់នៅតំបន់ជាយក្រុងភាគខាងត្បូង និងភាគខាងលិចទីក្រុងដាម៉ាស់។

ការវាយប្រហារតាមអាកាសចុងក្រោយបំផុតលើប្រទេសស៊ីរីអនុវត្តដោយអ៊ីស្រាអែលនៅថ្ងៃទី២៩ ខែវិច្ឆិកា។ ការវាយប្រហារនោះកំណត់គោលដៅលើតំបន់ជាយក្រុង Kiswahភាគខាងលិចក្រុង ដាម៉ាស់ ។ ទន្ទឹមនឹងនេះដែរ កងកម្លាំងការពារអ៊ីស្រាអែល (IDF) និយាយថា ប្រព័ន្ធការពារអាកាសរបស់ខ្លួនធ្វើសកម្មភាពដើម្បីឆ្លើយតបចំពោះមីស៊ីលប្រឆាំងយន្តហោះដែលបាញ់ចេញពីប្រទេសស៊ីរី។ សេវាសារព័ត៌មាន IDF និយាយថា ​មិនមានសេចក្តីរាយការណ៍​អំពីការខូចខាតឬការរងគ្រោះនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here