ចៅក្រមប្រទេសបែលហ្ស៊ិកបញ្ជាឱ្យធ្វើមាតុភូមិនិវត្តន៍ក្មេង៦នាក់ជាសមាជិករដ្ឋអ៊ីស្លាម

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨

ទីភ្នាក់ងារព័ត៌មានជាតិ Belga ផ្សាយនៅថ្ងៃពុធថា ចៅក្រមបែលហ្ស៊ិកបញ្ជាឱ្យរដ្ឋាភិបាល​បញ្ជូនក្មេងចំនួន៦នាក់មកពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ​និងម្តាយ​ពួកគេត្រូវ​ឃុំខ្លួននៅក្នុងជំរុំមួយនៅក្នុងប្រទេសស៊ីរីដែលគ្រប់គ្រងដោយក្រុមឃឺដ។

លោកស្រី Tatiana Wielandt មានអាយុ២៦ឆ្នាំ និងលោក Bouchra Aboualal មានអាយុ២៥ ឆ្នាំរួមទាំងពលរដ្ឋបែលហ្ស៊ិក និងកូនៗរបស់ពួកគេត្រូវជាប់ឃុំឃាំងក្នុងជំរុំ Al-Hol ចាប់តាំងពី​ ក្រុមISទទួលបរាជ័យនៅស្ទើរគ្រប់ទឹកដីដែលពួកគេធ្លាប់កាន់កាប់ក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។

សារព័ត៌មាន Belga ដកស្រង់សេចក្តីសម្រេចចៅក្រមដោយបញ្ជាអោយរដ្ឋាភិបាល​ទីក្រុង​ព្រុចសែលចាត់វិធានការចាំបាច់ធានាឱ្យកុមារចំនួន៦នាក់ និងម្តាយរបស់ពួកគេអាចត្រលប់ទៅប្រទេសបែលហ្ស៊ិកវិញ។

កាសែត De Tijd ផ្សាយថា ត្រូវតែធ្វើដូច្នេះក្នុងរយៈពេល៤០ថ្ងៃក្រោយពីមានការជូនដំណឹងអំពីការសម្រេចចិត្ត ឬបង់ប្រាក់ពិន័យរបស់ក្មេងជារៀងរាល់ថ្ងៃចំនួន៥.០០០អឺរ៉ូ ឬម្នាក់ៗត្រូវបង់រហូតដល់១លានអឺរ៉ូ។ រដ្ឋាភិបាលប៊ែលហ្សិកអាចប្តឹងឧទ្ធរណ៍បាន។

ពុំមានសេចក្តីអត្ថាធិប្បាយណាមួយរាយការណ៍ចេញពីតុលាការនៅថ្ងៃពុធ ដោយសារ​តែថ្ងៃនោះជាថ្ងៃឈប់សម្រាកសាធារណៈ។ មេធាវីម្នាក់របស់ស្ត្រីពីររូបនេះ​មិនអាចទាក់​ទងបានភ្លាមៗទេ។ អ្នកនាំពាក្យក្រសួងការបរទេសនិយាយថា ពួកគេនឹងវិភាគស្ថានភាពរួមគ្នាជាមួយក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here