ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨
អ្នកជំនាញយោធាអ៊ីរ៉ាក់និយាយថា ការសម្រេចចិត្តលោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរីនឹងជួយអ៊ីរ៉ាក់រក្សាបានការក្តាប់ជាប់ព្រំដែនយ៉ាងណែនជាមួយប្រទេសស៊ីរីដែលជាទីកន្លែងដែលក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅតែមានសកម្ម។
ថ្លែងទៅកាន់គេហទំព័សារព័ត៌មានអារ៉ាប់ Almaalomah លោក Safaa al-A’sam និយាយថាការដកកងទ័ពចេញពីប្រទេសស៊ីរីនឹងផ្តល់ឲ្យអ៊ីរ៉ាក់នូវឱកាសដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវជនដែលពង្រាយនៅលើព្រំដែនរួមគ្នាជាមួយស៊ីរី និងលុបបំបាត់ក្រុមភេរវករអ៊ីស្លាម៣ពាន់នាក់។
លោក A’sam ចង្អុលបង្ហាញបន្ថែមទៀតថាសហរដ្ឋអាមេរិកតែងតែមានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឲ្យអ៊ីរ៉ាក់ធ្វើការបាញ់បង្ហោះតាមអាកាស ឬកាំភ្លើងធំនៅលើទីតាំងរបស់រដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងទឹកដីស៊ីរី។
អ្នកជំនាញបានសន្និដ្ឋានថាកងទ័ពអាមេរិកបានបង្កើតមូលដ្ឋានយោធាជាង១៤កន្លែងនៅក្នុងប្រទេសអ៊ីរ៉ាក់រួមទាំងមូលដ្ឋានគ្រឹះដែលកំពុងសាងសង់ចំនួនពីរកន្លែងទៀតស្ថិតនៅក្នុងតំបន់Al-Khazar រដ្ឋធានីម៉ូស៊ុល និងមួយទៀតស្ថិតនៅក្នុងតំបន់Al-Tanf ខេត្តអាន់បា។ គួររំលឹកថាកាលពីសប្ដាហ៍មុនលោក Trump បានបញ្ជាឲ្យដកទាហានអាម៉េរិកចំនួន២,០០០នាក់ចេញពីប្រទេសស៊ីរីដែលបានបញ្ចប់យុទ្ធនាការយោធាភ្លាមៗដែលបានវាយលុកលើរដ្ឋអ៊ីស្លាម។
