ច្បាប់សឹក​ចម្បាំងត្រូវបញ្ចប់ក្នុងប្រទេសអ៊ុយក្រែនក្រោយពេល៣០ថ្ងៃ

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨

ច្បាប់សឹកចម្បាំងប្រកាសនៅក្នុងកន្លែងមួយចំនួននៃប្រទេសអ៊ុយក្រែនត្រូវបញ្ចប់បន្ទាប់ពីរយៈពេល៣០ថ្ងៃ ចំពេលមានភាពតានតឹងបន្តជាមួយប្រទេសរុស្ស៊ីនៅច្រកទៅកាន់ Kerch ។ វិធានការនេះមានប្រសិទ្ធភាពនៅក្នុងតំបន់ចំនួន១០ នៅតាមបណ្តោយសមុទ្រខ្មៅ និងព្រំដែនជាមួយប្រទេសរុស្ស៊ី បេឡារុស និងម៉ុលដាវី ផងដែរ។

ការប្រកាសបន្ទាប់ពីការចាប់ខ្លួននាវាទ័ពជើងទឹកអ៊ុយក្រែន៣នាក់ និងទាហានជើងទឹក២៤នាក់ ដោយកងកម្លាំងរុស្ស៊ី កាលពីខែវិច្ឆិកា។ ក្រសួងការបរទេសរុស្ស៊ីនិយាយថា ខ្លួនសង្ឃឹមថាបណ្តាប្រទេសលោកខាងលិចនឹងរារាំងអ៊ុយក្រែនពីការបង្កហេតុណាមួយ។

ក្នុងអំឡុងពេលមានភាពអាសន្នកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនត្រៀមខ្លួនហើយ និងកងទ័ពបម្រុងត្រូវគេផ្តល់ដំណឹងផងដែរ។ បុរសរុស្ស៊ី វ័យ១៦ ទៅ៦០ឆ្នាំត្រូវហាមឃាត់ពីប្រទេសអ៊ុយក្រែននៅក្រោមច្បាប់អាជ្ញាសឹកដែលបានបញ្ចប់នៅម៉ោង០០:០០ពេលព្រឹក។

លោកប្រធានាធិបតី Petro Poroshenko និយាយកាលពីដើមខែនេះថា លោកមិនមានផែនការពង្រីកច្បាប់អាជ្ញានោះទេ លុះត្រាតែមានការវាយប្រហារទ្រង់ទ្រាយធំពីប្រទេសរុស្ស៊ី។កាលពីខែមុនកងកម្លាំងទ័ពជើងទឹក មកពីប្រទេសទាំង២ប៉ះទង្គិចគ្នានៅតំបន់ Crimea ជាទឹកដីដែលមានជម្លោះដែលរុស្ស៊ីបានបញ្ចូលពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤។

ប្រទេសរុស្ស៊ីបើកការបាញ់ប្រហារ និងក្រោយមកចាប់យកនាវាអ៊ុយក្រែន៣ ដោយអះអាងថា ពួកគេបានចូលទឹកដីរបស់ខ្លួនដោយខុសច្បាប់។ ទូកនេសាទអ៊ុយក្រែនត្រូវចាប់យកក្នុងអំឡុងពេលឧបទ្ទវហេតុដែលប្រទេសរុស្ស៊ីហៅថាជា«ទង្វើឈ្លានពាន»។

អ៊ុយក្រែននិយាយថា នាវារបស់ខ្លួនមិនត្រូវការអនុញ្ញាតពីរុស្ស៊ី ដើម្បីឆ្លងកាត់ច្រកសមុទ្រនោះទេ។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសនេះ កាលពីសប្តាហ៍មុនរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Gavin Williamson និយាយថានាវាកងទ័ពជើងទឹកបញ្ជូនទៅទីនោះ ដើម្បីគាំទ្រអ៊ុយក្រែនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here