ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahuនិងជាមេបញ្ជាការកងទ័ពស្តីទីបានលើកសរសើរសមត្ថភាពកងទ័ពអាកាសធ្វើការវាយប្រហារនៅថ្ងៃបុណ្យណូអែលប្រឆាំងនឹងគោលដៅប្រទេសអ៊ីរ៉ង់ក្នុងប្រទេសស៊ីរីក្រោយពីយន្តហោះចម្បាំង IDF គំរាមកំហែងដល់ការហោះហើរស៊ីវិលចំនួនពីរ។
លោក Netanyahu ប្រាប់ទៅកងទ័ពដែលបញ្ចប់វគ្គនៅឯពិធីប្រគល់សញ្ញាប័ត្រមូលដ្ឋានទ័ពអាកាស Hatzerim ដោយនិយាយថា “យើងកំពុងឈរលើជំហររឹងមាំរបស់យើងនៅប្រទេសស៊ីរីនិងនៅគ្រប់ទីកន្លែង” ។ លោកបញ្ជាក់ថា សក្តានុពលរបស់កងទ័ពអាកាស ធ្វើយ៉ាងណាអាចទៅដល់តំបន់ឆ្ងាយ និងកាន់តែឆ្ងាយ។
ខណៈដែលលោកសរសើរចំពោះសមត្ថភាពពិសេសរបស់កងកម្លាំងអាកាស និងកម្លាំងអាវុធ របស់លោកដែលអាចបំផ្លាញគោលដៅបាននោះ លោក Netanyahu ពុំបានមានប្រសាសន៍ដោយផ្ទាល់ទៅលើការវាយប្រហារចុងក្រោយនៅក្នុងប្រទេសស៊ីរីទេ។ លោកទទួលបរាជ័យក្នុងការឆ្លើយតបទៅនឹងការរិះគន់របស់យោធារុស្ស៊ីដែលកាលពីពេលមុនធ្លាប់ចោទប្រកាន់កម្លាំងអាកាសអ៊ីស្រាអែលដោយផ្ទាល់ពីការធ្វើឱ្យប៉ះពាល់ដល់ការហោះហើររបស់ស៊ីវិលចំនួនពីរដងលើក្រុងដាម៉ាស និងរដ្ឋធានីបេរូត នៃប្រទេសលីបង់នៅយប់ថ្ងៃអង្គារ។
ក្រសួងការពារជាតិរុស្ស៊ីមានប្រសាសន៍នៅថ្ងៃពុធថា នៅល្ងាចថ្ងៃបុណ្យណូអែលយន្តហោះ ចម្បាំងអ៊ីស្រាអែលចំនួន៦គ្រឿងប្រើជើងហោះហើរស៊ីវិលចំនួន២ ដើម្បីធ្វើជាជំនួយការធ្វើសមយុទ្ធដឹកជញ្ជូនទំនិញនៅជាយក្រុងដាម៉ាស់ពីដែនអាកាសប្រទេសលីបង់។
ដូច្នេះក្នុងអំឡុងពេលនៃការវាយប្រហារ កងទ័ពស៊ីរីត្រូវគេបង្ខំឱ្យរឹតបន្តឹងលើការប្រើប្រាស់ ប្រព័ន្ធការពារដែនអាកាស និងសមត្ថភាពរារាំងវិទ្យុដើម្បីបញ្ចៀសសោកនាដកម្មដែលអាចកើតមាន។ បើទោះបីជាការធ្វើបែបនេះមានអត្ថប្រយោជន៍ ប៉ុន្តែមានតែគ្រាប់បែកចំនួនពីរ គ្រាប់ក្នុងចំណោមគ្រាប់ចំនួន ១៦ គ្រាប់បានទៅដល់គោលដៅរបស់ខ្លួន និងបណ្តាលឱ្យ មនុស្សចំនួន ៣ នាក់រងរបួស ខណៈដែលគ្រាប់នៅសល់ត្រូវគេស្ទាក់ចាប់។
