ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨
រដ្ឋធានីរបស់ប្រទេសអូទ្រីសមិនដែលកើតមានការឆក់ប្លន់ពីមុនមក ក្រោយពីជនសង្ស័យចំនួន២នាក់ធ្វើការវាយលុកព្រះវិហារមួយនៅភាគខាងជើងក្រុង Vienna និងឆក់ប្លន់បន្សល់ទុកព្រះសង្ឃជាច្រើននាក់រងរបួស។
ឧក្រិដ្ឋកម្មកើតឡើងនៅពេលថ្ងៃ។ មន្រ្តីប៉ូលិសនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ជនល្មើសសម្រុកចូលក្នុងវិហារ Maria Immaculata ក្នុងសង្កាត់ Floridsdorf នៅទីក្រុង Vienna នៅវេលាម៉ោង១៣ និង៣០នាទី (ម៉ោងក្នុងស្រុក) ។
កងកម្លាំងប៉ូលិសដ៏សំខាន់ត្រូវដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ខណៈតំបន់ជុំវិញព្រះវិហារនេះត្រូវបានបិទ។ មន្រ្តីទាំងនោះសុំឱ្យប្រជាជនក្នុងតំបន់ចៀសវាងទៅតំបន់នោះ ហើយទុកអោយសហសេវិកធ្វើការងាររបស់ពួកគេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយប៉ូលិសនិយាយថាយ៉ាងហោចណាស់មានម្នាក់ក្នុងចំនោមអ្នកវាយប្រហារបានទាមទារឱ្យមានវត្ថុមានតម្លៃ និងសាច់ប្រាក់ពីព្រះសង្ឃ។ អ្នកស៊ើបអង្កេតនិយាយផងដែរថា ការវាយប្រហារភេរវករនេះមិនមែនជាការវាយ ប្រហារភេវរកម្មទេខណៈពេល ដែលមានហេតុផលពិតប្រាកនៅពីក្រោយការប្លន់ គឺនៅតែមិនទាន់ច្បាស់។
បុរសជនជាតិស៊ុយអែត ឈ្មោះ Kronen Zeitung រាយការណ៍ថាជនល្មើសទាំងនោះវាយគាត់ និងជាន់ឈ្លីគាត់ ធ្វើឱ្យគាត់របួសត្រង់ក្បាលធ្ងន់ធ្ងរ។ អ្នកនាំពាក្យរបស់ប៉ូលិសលោក Harald Soeroes ប្រាប់ Kronen Zeitung ថា ព្រះសង្ឃបួនអង្គទៀតដែលមកព្រះវិហាររងការវាយ ប្រហារ និងរងរបួសផងដែរ។