ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨
ការគំរាមបំផ្ទុះគ្រាប់បែកមួយធ្វើឱ្យមានការជម្លៀសខ្លួនអ្នកដំណើរចេញពីស្ថានីយរថភ្លើងនៅទីក្រុង Strasbourg ក្នុងប្រទេសបារាំង។ ទីក្រុងនេះបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្រោយពីមានការវាយប្រហារនៅថ្ងៃផ្សារបុណ្យណូអែលដើមខែធ្នូ។
នៅថ្ងៃព្រហស្បតិ៍ប៉ូលិសបានទទួលសារមួយថា មានឧបករណ៍ផ្ទុះមួយនៅឯស្ថានីយ៍ម៉ោងប្រហែល ៦:១៥ ល្ងាច។ ស្ថានីយ៍នេះត្រូវគេបិទទ្វារភ្លាមៗហើយអ្នកដំណើរត្រូវគេជម្លៀស។
ប៉ូលីសនិយាយថា ក្រុមដោះមីនកំពុងធ្វើការដើម្បីដកកញ្ចប់ដែលគួរអោយសង្ស័យ ហើយ ចរាចរណ៍នឹងបន្តឡើងវិញក្រោយពីមានការអន្តរាគមន៍របស់ពួកគេ។ នៅម៉ោង៩:១០នាទីល្ងាចម៉ោងក្នុងស្រុកប៉ូលិសប្រាប់យ៉ាងច្បាស់ថា គ្មានអ្វីគួរឱ្យសង្ស័យត្រូវគេរកឃើញនិងចាត់ទុកថា នោះជាការជូនដំណឹងក្លែងក្លាយ។
ប៉ូលិសបង្ហោះលើបណ្តាញសង្គមធ្វីតថា“ អរគុណសម្រាប់ការអត់ធ្មត់របស់អ្នកដំណើរ។ សូមទទួលបានពេលវេលាសម្រាកដ៏ល្អនៅពេលល្ងាច និងមានសុវត្ថិភាពក្នុងការធ្វើដំណើរ ។” ក្រុង Strasbourg ស្ថិតនៅក្នុងការវាយប្រហារនៅថ្ងៃទី១១ ខែធ្នូ នៅផ្សារបុណ្យណូអែល ។ ការវាយប្រហារនោះសម្លាប់មនុស្សចំនួន៥នាក់ និងបង្ករឱ្យមនុស្សរងរបួសចំនួន១២នាក់។