ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨
កងទ័ពអ៊ីស្រាអែលនិយាយថា ពួកគេរកឃើញផ្លូវរូងក្រោមដីទី៥របស់ក្រុមហេសប៊ូឡាដែលធ្វើឆ្លងកាត់ទឹកដីប្រទេសលីបង់។ ក្រោយមកពួកគេបំផ្លាញវាទាំងស្រុងដោយប្រើគ្រាប់បែក។ កងកម្លាំងយោធានិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធថា ផ្លូវរូងក្រោមដីថ្មី ត្រូវគេជីកចេញពីភូមិ Ayta ash Shab របស់លីបង់។
អ៊ីស្រាអែលចាប់ផ្តើមធ្វើប្រតិបត្តិការមួយនៅដើមខែនេះដើម្បីកំណត់ទីតាំង និងបំផ្លាញផ្លូវរូង ក្រោមដីពីប្រទេសលីបង់ដោយអះអាងថា ក្រុមមហេប៊ូឡាគ្រោងនឹងប្រើផ្លូវទាំងនោះក្នុងជម្លោះនៅពេលអនាគតប្រឆាំងនឹងប្រទេសអ៊ីស្រាអែល។
នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu មានប្រសាសន៍នៅថ្ងៃអង្គារថា ប្រតិបត្តិការបំផ្លាញផ្លូវរូងក្រោមដីជិតចប់សព្វគ្រប់ហើយ។ ភ្នាក់ងារ AFP និយាយថា ប្រតិបត្ដិការរបស់អ៊ីស្រាអែលដ៏ល្បីល្បាញដើម្បីបង្ហាញ និងបំផ្លាញផ្លូវរូងក្នុងដីឆ្លងកាត់ព្រំដែនមានដំណើរការដោយរលូនដោយគ្មានការតបតយោធាពីហេសប៊ូឡា។