បណ្តារដ្ឋអារ៉ាប់កំពុងបង្កើតទំនាក់ទំនងជាមួយលោកអាសាដឡើងវិញ

0

ប្រភពព័ត៌មានចេញ RT ចេញផ្សាយថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨

ក្រុមអ្នកជំនាញការនៅមជ្ឈឹមបូព៌ាប្រាប់ RT ថាការប៉ុនប៉ងរបស់រដ្ឋអារ៉ាប់ជាច្រើនដើម្បីផ្សះផ្សាចំណងទាក់ទងជាមួយទីក្រុងដាម៉ាស់អបអរដល់ជ័យជម្នះរបស់រដ្ឋាភិបាលស៊ីរីលើការវាយប្រហារសត្រូវ ហើយអាចជាការមើលឃើញការផ្លាស់ប្តូរឥរិយាបថប្រទេសលោកខាងលិចចំពោះប្រទេសនេះផងដែរ។

សញ្ញាវិជ្ជមានដំបូងរបស់ប្រទេសស៊ីរី និងប្រទេសជិតខាងអារ៉ាប់កើតមានឡើងកាលពីដើមខែធ្នូនៅពេលដែលប្រធានាធិបតីស៊ូដង់លោក Omar Bashir ទៅបំពេញទស្សនកិច្ចនៅទីក្រុងដាម៉ាស់។

មានការតាមដានព្រឹត្តការណ៏នេះដោយរបាយការណ៍កាលពីថ្ងៃពុធថាសម្ព័ន្ធអារ៉ាប់អាចនឹងបញ្ជូលប្រទេសស៊ីរីជាសមាជិកក្នុង២២ប្រទេសនៅឆ្នាំក្រោយ និងធ្វើសេចក្តីប្រកាសដោយសហភាពអារ៉ាប់នៅថ្ងៃព្រហស្បតិ៍ថាខ្លួននឹងបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅរដ្ឋធានីរបស់ប្រទេសស៊ីរី។

ទីក្រុងដាម៉ាស់ត្រូវបានបណ្តេញចេញពីសម្ព័ន្ធអារ៉ាប់ក្នុងឆ្នាំ២០១១នៅពេលដែលលោកប្រធានាធិបតីបាសាអាសាតត្រូវចោទប្រកាន់ពីប្រើអំពើឃោរឃៅប្រឆាំងប្រជាជនខ្លួម។

ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនៃសង្រ្គាមមានប្រទេសអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងរដ្ឋអារ៉ាប់ផ្សេងៗបានកំពុងរួមគ្នាទម្លាក់លោកអាសាដចេញពីអំណាច ហើយមានការរិះគន់ដោយទីក្រុងដាម៉ាស់ជាច្រើនលើកចំពោះការគាំទ្រក្រុមប៉ះបោរប្រដាប់អាវុធដែលប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលអាសាដ។

LEAVE A REPLY

Please enter your comment!
Please enter your name here