ក្រុមឃឺដអំពាវនាវឱ្យរដ្ឋាភិបាលស៊ីរីការពារតំបន់ Manbij ពីការវាយប្រហារបស់តួកគី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨

ពួកសកម្មប្រយុទ្ធ YPG ស៊ីរីអំពាវនាវឱ្យទីក្រុងដាម៉ាសជួយធ្វើអន្តរាគមន៍នៅពេលប្រទេសតួកគីប្រមូលកងទ័ពនៅតាមព្រំដែន។ រហូតមកដល់ពេលនេះក្រុម YPG រីករាយនឹងកិច្ចការពាររបស់កងទ័ពអាមេរិកដែលដាក់ពង្រាយនៅភាគឦសាន។

ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រក្រុម YPG និយាយថាកងកម្លាំងយោធាស៊ីរីគួរតែចូលទៅក្នុងតំបន់ដែលខ្លួនធ្លាប់ទទួលបរាជ័យ។

ក្នុងសេចក្តីថ្លែងការណ៍ចែងថា “យើងសូមអញ្ជើញកងកម្លាំងរដ្ឋាភិបាលស៊ីរីដែលមានកាតព្វកិច្ចការពារប្រទេសជាតិ និងព្រំដែនប្រទេសឱ្យធ្វើការធានាដល់ការគ្រប់គ្រងនៅតំបន់ដែលកងកម្លាំងរបស់យើងដកហូតមក ជាពិសេសនៅតំបន់ Manbij ហើយដើម្បីការពារតំបន់ទាំងនោះ ប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសតួកគី” ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov មានប្រសាសន៍ថា ក្រុងម៉ូស្គូសង្ឃឹមថាសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការដកទ័ពចេញ និងសកម្មភាពប្រទេសតួកគីជាគោលដៅចុងក្រោយដើម្បីស្ដារឡើងវិញនូវអធិបតេយ្យភាពជាតិរបស់ស៊ីរី។

ក្រុមYPG គឺជាកងជីវពលស៊ីរី និងជាផ្នែកមួយរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរីហៅកាត់ថា SDF។ ពួកគេជាកងកម្លាំងដីគោកនៅក្នុងប្រតិបត្តិការយោធាអាមេរិកនៅភាគឦសានប្រទេសស៊ីរី។ ក្នុងនាមជាសម្ព័ន្ធមិត្តទីក្រុងវ៉ាស៊ីនតោនក្រុមYPG មានកម្រិតការការពារ ដោយសារពួកគេត្រូវក្រុងអង់ការ៉ាចាត់ទុកថា ក្រុម​គេជាភេរវករ។

ចំពោះរដ្ឋាភិបាលតួកគី កម្លាំងឃឺដទាំងអស់គឺជាកម្លាំងគំរាមកំហែងមួយមិនថាពួកគេធ្វើ ប្រតិបត្តិការនៅក្នុងប្រទេសតួកគី ស៊ីរ៉ី ឬអ៊ីរ៉ាក់ឡើយ។ ក្រុងអង់ការ៉ាកំពុងដោះស្រាយជាមួយការបះបោររបស់គណបក្សពលករឃឺដ (PKK) ដែលមានជម្លោះអស់រយៈពេលជាច្រើនទសវត្សរ៍ ហើយកម្លាំងឃឺដទាំងអស់ជាសមាជិល របស់ PKK។

LEAVE A REPLY

Please enter your comment!
Please enter your name here