មនុស្ស៤នាក់ស្លាប់និង១០​នាក់រងរបួសក្នុងការផ្ទុះរថយន្តក្រុងនៅជិតពីរ៉ាមីតហ្គីហ្សានៅប្រទេសអេហ្ស៊ីប

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨

យ៉ាងហោចណាស់មានមនុស្សចំនួន៤នាក់ត្រូវស្លាប់ និង១០នាក់រងរបួសដោយសារឡានក្រុងដឹកអ្នកទេសចរជនជាត់វៀតណាមក្នុងដំណើរកម្សាន្តទៅកាន់ពីរ៉ាមីតហ្គីហ្សាបុរាណរងការវាយប្រហារពីឧបករណ៍បំផ្ទុះគ្រាប់បែកមួយនៅក្នុងរដ្ឋធានីCairo ប្រទេសអេហ្ស៊ីប ។

មន្ដ្រីក្រសួងមហាផ្ទៃអេហ្ស៊ីបនិយាយក្នុងសេចក្តីថ្លែងការណ៍ហ្វេសប៊ុកថា អ្នកទេសចរចំនួនពីរ នាក់ស្លាប់នៅក្នុងការផ្ទុះ ខណៈពេលដែលមនុស្សចំនួន១០នាក់ផ្សេងទៀតរងរបួសដោយនិយាយបន្ថែមថា នៅក្នុងការផ្ទុះនេះអ្នកបើកបរនិងភ្នាក់ងារទេសចរណ៍ក្នុងស្រុកក៏ទទួលរងរបួសផងដែរ។

អាជ្ញាធរនិយាយថា គ្រាប់បែកត្រូវគេដាំនៅតាមដងផ្លូវ Al Haram Mariotia នៅ Giza ភាគនិរតីនៃ Cairo ។ ការផ្ទុះនេះកើតឡើងនៅវេលាម៉ោង១៨ និង១៥នាទី។ រូបថតបង្ហាញឡើងនៅលើបណ្តាញសង្គមដែលត្រូវគេចោទប្រកាន់ថា រូបនោះបង្ហាញតំបន់បណ្តាញនៃការវាយប្រហារជាមួយនឹងកំទេចកំទេចកំទីនៃឡានក្រុង។

នាយករដ្ឋមន្រ្តីលោក Mostafa Madbouly ប្រាប់អ្នកកាសែតថា មគ្គុទ្ទេសរបស់អេហ្ស៊ីបស្លាប់នៅពេលដែលគាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យ។ យោងតាមការិយាល័យរបស់អគ្គព្រះរាជអាជ្ញាអេហ្ស៊ីបបង្ហាញឱ្យដឹងថា ចំនួនអ្នកស្លាប់កើនឡើងបន្ថែមទៀតរហូតដល់ចំនួន៤៤នាក់  ដោយក្នុងនោះភ្ញៀវទេសចរម្នាក់ ក៏ស្លាប់នៅក្នុងមន្ទីរពេទ្យផងដែរ។ លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា រថយន្ដក្រុង​បើកងាកចេញពីផ្លូវទេសចរណ៍ប្រពៃណីដែលមានសុវត្ថិភាព ហើយត្រូវប៉ូលិសតាម។ អ្នកបើកបរបើក​ងាកទៅផ្លូវមួយផ្សេងទៀតដោយមិនជូនដំណឹងដល់សេវាសន្តិសុខ។

ខណៈពេលដែលពុំទាន់មានក្រុមណាមួយអះអាងភ្លាមៗក្នុងការទទួលខុសត្រូវចំពោះការវាយប្រហារនេះ ប្រទេសអេហ្ស៊ីបកំពុងតស៊ូជាមួយការបះបោររបស់អ៊ីស្លាមអស់រយៈ ពេលជា​ច្រើនឆ្នាំ។ នៅខែតុលា​ប្រធានាធិបតី​ Abdel Fattah el-Sisi ពង្រីកស្ថានភាពអាសន្ន​ដែលគេណែនាំនៅឆ្នាំ២០១៧ អំពីការបំផ្ទុះគ្រាប់បែកនៅព្រះវិហារចំនួនពីរ ដោយការបំផ្ទុះ​ សម្លាប់មនុស្ស ៤៥ នាក់ក្នុងរយៈពេលបីខែ។

LEAVE A REPLY

Please enter your comment!
Please enter your name here