លោកគីមជុងអ៊ុនផ្ញើរលិខិតទៅកាន់ទីក្រុងសេអ៊ូលស្នើមានកិច្ចប្រជុំកំពូលនៅឆ្នាំ២០១៩ខាងមុននេះ

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨

មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនប្តេជ្ញាថានឹងជួបជាមួយនឹងលោកប្រធានាធិបតីមូន ជេអ៊ិននៅក្នុងឆ្នាំក្រោយ ដើម្បីពិភាក្សាពីការលុបបំបាត់អាវុធនុយក្លេអ៊ែរជាបន្ត។ នៅក្នុងលិខិតដ៏កម្រមួយផ្ញើរទៅកាន់ទីក្រុងសេអ៊ូលលោកគីមនិយាយថា លោកប្រាថ្នាចង់បន្តសន្តិភាពរវាងប្រទេស និងដោះស្រាយបញ្ហានៅឧបទ្វីបនេះជាមួយគ្នាផងដែរ។

លោកគីមក៏បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដែលថាលោកមិនអាចធ្វើទស្សនកិច្ច នៅទីក្រុងសេអ៊ូលនៅឆ្នាំ២០១៨។ ហើយលោកបានសន្យាថានឹងធ្វើដំណើរបន្ទាប់ពីលោកមូន បានទៅទស្សនាក្រុងព្យុងយ៉ាង ក្នុងខែកញ្ញា ផងដែរ។

នៅលើដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានីរបស់កូរ៉េខាងជើង លោកមូន បានថ្លែងសុន្ទរកថានៅពិធីអភិបូជា ដោយនិយាយថាប្រទេសទាំងពីរគួរតែក្លាយជាតែមួយម្តងទៀត។ថ្វីបើប្រទេសទាំងពីរ នៅតែមានសង្រ្គាមក៏ដោយ ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពល្អប្រសើរនៅឆ្នាំ២០១៨នេះ ដោយសារតែកាយវិការសម្របសម្រួលជាច្រើន របស់លោកគីម។

អ្នកនាំពាក្យរបស់លោកមូន មិនបានបង្ហាញពីការបញ្ជូនលិខិតនោះទេ ប៉ុន្តែលោកនិយាយថា លោកគីមបានសរសេរអំពី ការប្តេជ្ញាចិត្តដ៏មុតមាំរបស់គាត់ ដើម្បីទៅទស្សនាទីក្រុងសេអ៊ូល ខណៈពេលដែលមើលស្ថានភាពនាពេលអនាគត។

លោកគីមជុងអ៊ុន ក៏បានជួបលោកប្រធានាធិបតីអាមេរិក ដុលណាល់ត្រាំ នៅឆ្នាំ២០១៨ ផងដែរ។ នេះជាលើកទីមួយហើយដែលប្រធានាធិបតីអាមេរិក ដែលបានជួបប្រជុំបានជួបមេដឹកនាំរបស់ប្រទេសកូរ៉េខាងជើង ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងរវាងអាមេរិក និងកូរ៉េខាងជើង បានផ្អាកនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះទៅវិញ។

សហរដ្ឋអាមេរិក បាននិយាយថា កូរ៉េខាងជើងមិនបានប្តេជ្ញាចិត្តទាំងស្រុង ក្នុងការបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ ខណៈពេលដែលកូរ៉េខាងជើងបានរិះគន់ទៅលើការដាក់ទណ្ឌកម្មថ្មីៗរបស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនមានភាពតានតឹង និងសំដៅទៅលើសមាជិក របស់រដ្ឋាភិបាលរបស់ខ្លួនទៀតផង។

ថ្វីបើមានការថយចុះនេះក៏ដោយក៏កិច្ចប្រជុំកំពូលមួយទៀតរវាងលោកត្រាំ និងលោកគីម អាចកើតឡើងក្នុងឆ្នាំ២០១៩ ផងដែរ។ ប្រធានាធិបតីសហរដ្ឋអាមេរិក បានសរសើរលិខិតកក់ក្តៅមួយនេះ របស់ទីក្រុងព្យុងយ៉ាង នៅក្នុងខែកញ្ញា ទោះបីជាគ្មានកាលបរិច្ឆេទណាត្រូវបានកំណត់សម្រាប់កិច្ចប្រជុំផ្សេងទៀតក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here