ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨
យន្តហោះមួយដឹកជញ្ជូនកុមាររុស្ស៊ី៣០នាក់ដែលកុមារខ្លះមានអាយុត្រឹមតែ៣ឆ្នាំត្រូវឃុំឃាំងក្នុងពន្ធនាគារទីក្រុងបាកដាដរួមជាមួយម្ដាយជាប់ទំនាក់ទំនងជាមួយរដ្ឋអ៊ីស្លាមតែពេលនេះពួកគេបានត្រលប់មកដល់ទីក្រុងម៉ូស្គូ។
ការហោះហើរពីទីក្រុងបាកដាដទៅកាន់ទីក្រុងម៉ូស្គូមានក្មេងស្រី១៦នាក់និងក្មេងប្រុស១៤នាក់ដែលបច្ចុប្បន្នកំពុងទទួលការពិនិត្យសុខភាពនៅមជ្ឈមណ្ឌលសុខភាពកុមារទីក្រុងម៉ូស្គូ។ កុមារចំនួន២៤នាក់មកពីសាធារណរដ្ឋ Dagestan ហើយ៣នាក់មកពីសាធារណរដ្ឋ Chechen មេដឹកនាំលោក Ramzan Kadyrov សរសេរនៅលើបណ្តាញសង្គម Telegram របស់គាត់។ កុមារ៣នាក់ផ្សេងទៀតមកពីតំបន់ Penza និងមកពីទីក្រុងម៉ូស្គូ។
ប្រតិបត្តិការដ៏ល្បីមួយនៅក្នុងរឿងរ៉ាវរកឃើញកុមារជនជាតិរុស្ស៊ីដែលទៅប្រទេសអ៊ីរ៉ាក់និងស៊ីរីដើម្បីចូលរួមក្នុងក្រុមឥស្លាម ISIS/ISIL។ សារព័ត៌មាន RT ដាក់បញ្ហានេះនៅក្រោមការយកចិត្តទុកដាក់ដោយចាប់ផ្តើមយុទ្ធនាការនាំកុមារត្រលប់ដល់ផ្ទះឱ្យជួបសាច់ញាតិដែលបានរក្សាទុកនៅក្នុងមជ្ឈមណ្ឌលកុមារកំព្រានៅទីក្រុងបាកដាដ ហើយបន្ទាប់មកបញ្ជូនពួកគេទៅផ្ទះរបស់ពួកគេដោយសុវត្ថិភាព។
