មនុស្ស១រងរបួសធ្ងន់៥នាក់រងរបួសស្រាលដោយសារតែឡានបើកបញ្រ្ចាស់នៅលើផ្លូវ Takeshita-dori

0

ប្រភពពត៌មានពី Asahi ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨

របាយការណ៍ពីក្រុមសង្រ្គោះបន្ទាន់១១៩ ថា ”ឡានបើកបុកមនុស្សម្នាក់” កាលពីម៉ោង ១២: ១៥ នាទីយប់ ថ្ងៃទី១ ខែមករា នៅទីក្រុងតូក្យូតំបន់ស៊ីបឺយា ។ នាយកដ្ឋានប៉ូលីសរាយការណ៍ថា ឡានឈ្នួលមួយគ្រឿងបើកមកជិតស្ថានីយ៍រថភ្លើងហារាយាគឺ ផ្លូវ “ Takeshita-dori” ដែលជាផ្លូវឯកទិស ប៉ុន្តែឡានបើកបញ្រ្ចាស់ទិសហើយបុកមនុស្សប្រុសចំនួន៨នាក់។ យោងតាមនាយកដ្ឋានអគ្គិភ័យតូក្យូថា មានមនុស្សម្នាក់រងរបួសធ្ងន់ដល់សន្លប់ ៥នាក់រងរបួសស្រាល។

នាយកដ្ឋានប៉ូលិសបញ្ជាក់ថា បុរសបើកបរឡានមានអាយុប្រហែល២០ឆ្នាំ ភ្នាក់ងារប៉ូលិស កំពុងតែស៊ើបអង្កេតពីការសង្ស័យប៉ុនប៉ងប្រព្រឹត្តឃាតកម្ម។

យោងតាមប៉ូលិសស្ថានីយ៍ ហារាយាគឺឡានពាក់ស្លាកលេខអូសាកា។ បើកបរពីផ្លូវមេជិ ហើយចូល ទៅផ្លូវ Takeshita-doriក៏បើកបុកមនុស្សម្នាក់ រត់បានចម្ងាយប្រហែលជា១៣០ម៉ែត្រក៏ឈប់់។ បុរសអ្នកបើកបរ បើកឈប់បើកឈប់ ប៉ុន្តែដល់ម៉ោង ១២: ៣៥ នាទី ក៏ត្រូវប៉ូលីសចាប់ខ្លូនបាន។ ឆ្លើយតបជាមួយនឹងប៉ូលីស បុរសអ្នកបើកបរ ពិតជាបាន បើកបុកមនុស្សមែន។ ពេលមក ដល់នៅលើផ្លូវតាក់កេស៊ីតាក់ ដើម្បីទៅលេងវត្តនៅពេលចូលឆ្នាំ ស្រាប់តែមានប៉ូលីស។

យោងតាមស្ថានីយប៉ូលីស មានមនុស្ស៨នាក់រងរបួសពួកគេមានអាយុចាប់ពី១០ឆ្នាំដល់៣០ឆ្នាំ។ ម្នាក់ដែលរងរបួសធ្ងន់ដល់សន្លប់នោះមានអាយុប្រហែលជា១០ឆ្នាំ ។

នៅផ្លូវតាក់កេស៊ីតាក់ និងផ្លូវបែកជាបួននៅក្បែរនោះ ព្រឹកថ្ងៃទី១ ម៉ោង១ជាង ប៉ូលីសនិងក្រុមពន្លត់ អគ្គិភ័យ ជាមួយនឹងឡានប្រហែលជា១០គ្រឿង បាននាំជនរងគ្រោះចេញពីផ្លូវ ហើយត្រួតពិនិត្យ កន្លែងកើតហេតុ។

បុរសដែលរងរបួសបានឡើងឡានដោយខ្លួនឯងខ្លះ និងសែកដាក់ឡានខ្លះ។ នៅក្បែរកន្លែងកើតហេតុ ម៉ោងជាង១ មានបុរសម្នាក់មកលេងវត្ត ពេលចូលមកផ្លូវតាក់កេស៊ីតាក់ ប៉ូលីសបានប្រាប់ថា “ដោយសារតែឡានបានបុកបណ្តាលឲ្យមនុស្សប៉ុន្មាននាក់រងរបួស ដូច្នេះមិនអាចចូលបានទេ”។

LEAVE A REPLY

Please enter your comment!
Please enter your name here