បុរសម្នាក់បើករថយន្តប្រហារលើគោលដៅហ្វូងមនុស្សបណ្តាលរងរបួស៤នាក់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃ១ ខែមករា ឆ្នាំ២០១៩

យ៉ាងហោចណាស់មានមនុស្សចំនួន៤នាក់រងរបួសរួមមានជនជាតិស៊ីរី និងអាហ្វហ្គានីស្ថាន បន្ទាប់ពីអ្នកបើកបរម្នាក់ព្យាយាមបើករថយន្តសំដៅទៅលើប្រជាជននៅថ្ងៃចូលឆ្នាំថ្មីនៅក្នុងប្រទេសអាឡឺម៉ង់។ ប៉ូលិសនិយាយថា ជនសង្ស័យបង្ហាញពីការមិនពេញចិត្តទៅបណ្តាលមនុស្សដ៏ទៃទៀតក្នុងពេលចាប់ខ្លួនគាត់។

ជនសង្ស័យមានអាយុ៥០ឆ្នាំចាប់ផ្តើមបើករថយន្តMercedes ដែលមានតម្លៃថ្លៃរបស់គាត់តាមផ្លូវអ្នកថ្មើរជើងក្នុងទីក្រុង Bottrop នៅភាគខាងលិចនៃប្រទេសអាឡឺម៉ង់ពាក់កណ្តាលយប់។ ដំបូងគាត់ព្យាយាមបើកឡានសំដៅទៅអ្នកដំណើរដែលរត់គេចខ្លួនមុននឹងបន្តធ្វើការវាយប្រហារលើហ្វូងមនុស្សដែលនៅលើទីលាន។

យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសនិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន៤នាក់រួមទាំងជនជាតិស៊ីរី និងអាហ្វហ្គានីស្ថានរងរបួសយ៉ាងធ្ងន់ធ្ងរ។ គេស្គាល់ជនសង្ស័យជាជនអន្តោប្រវេសន៍។ ជនសង្ស័យធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Essen ចម្ងាយ៩គីឡូម៉ែត្រទៅភាគខាងត្បូងតំបន់ Bottrop ជាកន្លែងដែលគាត់ត្រូវប៉ូលិសចាប់ខ្លួន។ ក្នុងទីក្រុង Essen អ្នកវាយប្រហារនេះក៏ព្យាយាមបើកយានជំនិះរបស់គាត់សំដៅលើអ្នកថ្មើរជើងកំពុងរង់ចាំឡានក្រុង។

ប៉ូលិសកត់សម្គាល់ឃើញថា ក្នុងអំឡុងពេលនៃការចាប់ខ្លួន ប៉ូលិសធ្វើសន្និសីទអយុត្តិធម៌មួយចំនួនដោយបន្ថែមថា ក្រុមអ្នកស៊ើបអង្កេតជឿថា ការវាយប្រហារនេះអាចត្រូវគេរៀបចំគោលដៅ។ មួយទៀត ជនល្មើសត្រូវគេចាត់ទុកថា គាត់អាចមានជំងឺផ្លូវចិត្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here