ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩
ក្រុមកងជីវពល LPR និយាយនៅថ្ងៃចន្ទថា កងកំលាំងអ៊ុយក្រែនបាញ់ផ្លោងទឹកដីសាធារណរដ្ឋប្រជាមានិត Lugansk (LPR) ចំនួនបីដងក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
LuganskInformCenter ដកស្រង់សម្តីរបស់កងជីវពល LPR ដែលមានខ្លឹមសារថា ទីលំនៅរបស់ Donetsky និង Zhelobok រងការឆេះខូចខាត។ កងកម្លាំងអ៊ុយក្រែនប្រើកាំភ្លើងវែង រថក្រោះ និងអាវុធធុនតូច។
ចាប់តាំងពីមានជម្លោះ ភាគីទាំងពីរយល់ព្រមលើបទឈប់បាញ់គ្នាមានចំនួនច្រើនជាង២០ ដង ហើយការរំលោភបំពាននៅតែកើតឡើង។ នៅថ្ងៃទី២៧ ខែធ្នូសមាជិកក្រុមការងារសន្តិសុខរបស់ក្រុមទំនាក់ទំនងឈានដល់កិច្ចព្រមព្រៀងមួយស្តីពី “បទឈប់បាញ់ឆ្នាំថ្មី” ដែលចូលជាធរមាននៅម៉ោង១:០១ នាទីព្រឹក នៅថ្ងៃទី២៩ ខែធ្នូ ក្នុងទីក្រុងម៉ូស្គូ។