បុរសប្រដាប់អាវុធសម្លាប់ជនស៊ីវិលចំនួន៣៧នាក់ក្នុងជម្លោះសាសនានៅប្រទេសម៉ាលី

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២ ខែមករា ឆ្នាំ២០១៩

រដ្ឋាភិបាលមានប្រសាសន៍ថា ក្រុមប្រដាប់អាវុធសម្លាប់ជនស៊ីវិល Fulani  ចំនួន៣៧នាក់នៅថ្ងៃអង្គារកណ្តាលប្រទេសម៉ាលីដែលជាអំពើហិង្សារបស់ជនជាតិភាគតិចសម្លាប់ជីវិតមនុស្សរាប់រយនាក់នៅពីឆ្នាំមុន។

អំពើហិង្សារវាងហ្វុលឡានី និងសហគមន៍គូប្រជែងធ្វើឱ្យមានបញ្ហាសន្ដិសុខធ្ងន់ធ្ងរនៅក្នុងតំបន់ពាក់កណ្តាលវាលខ្សាច់ និងវាលខ្សាច់នៅប្រទេសម៉ាលី ដែលក្រុមជីហាដដែលមានទំនាក់ទំនងជាមួយអាល់កៃដានិងរដ្ឋអ៊ីស្លាមប្រើជាមូលដ្ឋាន ។

រដ្ឋាភិបាលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកអ្នកវាយប្រហារស្លៀកពាក់ប្រពៃណីជាអ្នកប្រមាញ់ Donzo វាយឆ្មក់ទៅលើភូមិ Koulogon នៅក្នុងតំបន់ Mopti ភាគកណ្តាលហើយជនរងគ្រោះមួយចំនួនជាកុមារ។

Moulage Guindo ចៅហ្វាយក្រុង Bankass ដែលជាទីក្រុងដែលនៅជិតបំផុតមានប្រសាសន៍ថា ការវាយប្រហារនេះកើតឡើងនៅពេលដែលមានការបួងសួងលើកដំបូងក្នុងឆ្នាំថ្មីហើយនិងកំណត់ទិសដៅលើក្រុម Fulani ដែលជាផ្នែកមួយរបស់ Koulogon ។

លោកមានប្រសាសន៍ថា ផ្នែកមួយផ្សេងទៀតរបស់តំបន់ Koulogon ភាគច្រើនក្រុម Dogon រស់នៅ ដែលជាជនជាតិភាគតិច។ ប្រទេសម៉ាលីស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីក្រុមឧទ្ទាម Tuareg និងសម្ព័ន្ធមិត្តអ៊ីស្លាម ដណ្តើមយកភាគខាងជើងក្នុងឆ្នាំ២០១២ ដែលជំរុញឱ្យកងកម្លាំងបារាំងធ្វើអន្តរាគមន៍ដើម្បីបណ្តេញពួកគេនៅឆ្នាំក្រោយ។

ចាប់តាំងពីពេលនោះមក ក្រុមអ៊ីស្លាមទទួលជោគជ័យនៅភាគខាងជើង និងកណ្តាលដោយប្រើយុទ្ធសាស្រ្តប្រជែងដើម្បីជ្រើសរើសសមាជិកថ្មី។

LEAVE A REPLY

Please enter your comment!
Please enter your name here