ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២ ខែមករា ឆ្នាំ២០១៩
ស្ត្រីឥណ្ឌារាប់លាននាក់បានកាន់ដៃគ្នាឈរនៅតាមដងផ្លូវល្បឿនលឿននៃរដ្ឋ Kerala ថ្ងៃដំបូងនៃឆ្នាំ២០១៩ ដើម្បីផ្ញើសារដ៏ខ្លាំងមួយនៃការទាមទារសិទ្ធយេនឌ័រ។
ការប្រមូលផ្តុំស្ត្រីដ៏មហិមា ឬ Vanitha Mathil ប្រមូលផ្តុំស្រ្តី៣លាននាក់គ្រប់វ័យទាំងអស់ឈរតាមដងផ្លូវជាខ្សែដែលមានប្រវែង៦២០គីឡូម៉ែត្ររួមទាំងសំលៀកបំពាក់ពណ៌ចម្រុះដែលបំបែកកំណត់ត្រាធំបំផុតនៅលើពិភពលោក។
ការតវ៉ានេះត្រូវជំរុញឱ្យស្ត្រីទាមទារការចូលទៅកាន់ទីសក្ការបូជា Sabarimala ដ៏សំខាន់នៅ Kerala ដូចបុរសដែរ។ ប្រាសាទហិណ្ឌូជាកន្លែងបូជាប្រវត្តិសាស្រ្តបិទចំពោះស្ត្រី។ ថ្វីបើតុលាការកំពូលលុបចោលការហាមឃាត់កាលពីខែកញ្ញាក៏ដោយ ក៏បុរសនៅតែវាយប្រហារពួកអ្នកធ្វើធម្មយាត្រាស្ត្រី។ ឧបទ្ទវហេតុចុងក្រោយបំផុតកើតឡើងជាច្រើនថ្ងៃមកហើយនៅពេលដែលហ្វូងមនុស្សដ៏ធំមួយនៃពួកអ្នកធម្មយាត្រាបុរសព្យាយាមរារាំងស្ត្រីពីរនាក់ចូលទៅកាន់ទីសក្ការបូជា។