ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩
បញ្ជាការប្រតិបត្តិកាទីក្រុងSamarra ប្រកាសកាលពីថ្ងៃអង្គារនេះថាកងកម្លាំងសន្តិសុខរបស់ខ្លួនចាប់ខ្លួនមនុស្ស៥នាក់ស្ថិតនៅក្នុងទីក្រុងSamarra ខេត្តSalahuddin។
បញ្ជាការនេះនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកងកម្លាំងសន្ដិសុខមកពីបញ្ជាការប្រតិបត្តិការទីក្រុងSamarra ចាប់ខ្លួនមនុស្ស២នាក់ដោយចោទប្រកាន់ពីបទប្រព្រឹត្តអំពើភេរវកម្មនៅក្នុងប៉ុស្តិ៍ត្រួតពិនិត្យal-Hawish ខណៈដែលកងកម្លាំងសន្តិសុខផ្សេងទៀតមកពីបញ្ជាការឃាត់ខ្លួនជនសង្ស័យ៣នាក់ពីបទចោទប្រកាន់ប្រព្រឹត្តអំពើភេរវកម្មនៅក្នុងតំបន់al-Dajeel។
លើសពីនេះកងកម្លាំងសន្តិសុខរបស់បញ្ជាការបានរកឃើញឧបករណ៍គ្រឿងផ្ទុះមួយខណៈកំពុងស្វែងរកកន្លែងលាក់ខ្លួនរបស់រដ្ឋអ៊ីស្លាមស្ថិតនៅក្នុងតំបន់al-Rofayaat។ គួរកត់សម្គាល់ថានៅខែមិថុនាឆ្នាំ២០១៤កន្លងមកទីក្រុងSamarra ត្រូវបានវាយប្រហារដោយក្រុមរដ្ឋអ៊ីស្លាមISIS។ ពួកសកម្មប្រយុទ្ធ ISIS បានកាន់កាប់អគារសាលាក្រុង និងសាកលវិទ្យាល័យ ប៉ុន្តែក្រោយមកត្រូវបានបង្ក្រាបដោយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់។