ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២ ខែមករា ឆ្នាំ២០១៩
ក្មេងប្រុសជំទង់ម្នាក់ និងបុរស២នាក់ត្រូវគេចាក់នៅចំកណ្តាលទីក្រុងManchesterថ្ងៃឆ្លងឆ្នាំថ្មីនេះ។ ជនរងគ្រោះទាំង៣នាក់នេះ មានវ័យប្រហែលជាង១៥ឆ្នាំ ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ បន្ទាប់ពីប៉ូលិសទទួលរបាយការណ៍ពីបុរសគំរាមប្រើប្រាស់កាំភ្លើងនៅតាមផ្លូវ Dantzic នៅ Collyhurst ម៉ោងប្រហែល ១៩:០០GMT ។
ការរងរបួសរបស់ពួកគេ មិនគំរាមកំហែងដល់អាយុជីវិតនោះទេ។ ប៉ូលិសទីក្រុង Manchester បាននិយាយថា មន្ដ្រីប្រដាប់អាវុធក៏មានវត្តមាននៅទីនោះផងដែរ ប៉ុន្តែគ្មានអាវុធត្រូវបានរកឃើញនោះទេ។
គ្មានការចាប់ខ្លួនណាមួយនោះទេ ហើយកងកម្លាំងនិយាយថា ការស៊ើបអង្កេតកំពុងបន្ត។ការរំខាននេះ គេមិនគិតថា ជាអំពើភេរវកម្ម និងមិនបានតភ្ជាប់ទៅនឹងការជាប់គាំដល់ស្ថានីយ៍រថភ្លើង Victoria ដែលនៅជិតនោះទេ ៕