ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩
កងកម្លាំងអ៊ីរ៉ាក់កាលពីថ្ងៃពុធចាប់ខ្លួនឃាតករស្ថិតនៅក្នុងក្រុមរដ្ឋអ៊ីស្លាមភាគខាងលិចរដ្ឋធានីម៉ូស៊ុលដែលបានប្រព្រឹត្តអំពើឃាតកម្មលើមនុស្សចាស់។
មជ្ឈមណ្ឌលសាព័ត៌មានសន្តិសុខបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកងទ័ពនៃនាយកដ្ឋានចារកម្ម និងប្រឆាំងអំពើភេរវកម្មបានចាប់ខ្លួនមនុស្សម្នាក់មកពីក្រុមរដ្ឋអ៊ីស្លាមដែលស្ថិតនៅភាគខាងលិចរដ្ឋធានីម៉ូស៊ុល។
មជ្ឈមណ្ឌលសាព័ត៌មាននេះបានប្រាប់បន្ថែមថាការចាប់ខ្លួនឃាតករដ្ឋអ៊ីស្លាមនេះធ្វើឡើងដោយផ្អែកលើមាត្រា៤ នៃច្បាប់ប្រឆាំងភេរវកម្ម។ វាគួរឲ្យកត់សម្គាល់ផងដែរថាអ្នកស៊ើបការសម្ងាត់ម្នាក់របស់រដ្ឋអ៊ីស្លាមក៏ត្រូវបានចាប់ខ្លួនផងដែរនៅថ្ងៃនេះនៅក្នុងខេត្តNineveh។