កងទ័ពចិនបង្កើនការហ្វឹកហ្វឺននិងត្រៀមរៀបចំសម្រាប់ការធ្វើសង្គ្រាម

0

ប្រភពព័ត៌មានពី RT ចេញផ្សយថ្ងៃទី៣ មករា ឆ្នាំ២០១៩

កាសែតកងទ័ពរំដោះប្រជាជនចិន (PLA) ដែលជាកាសែតកងកម្លាំងប្រដាប់អាវុធផ្សាយនៅក្នុងសារព័ត៌មានឆ្នាំថ្មីថា កងទ័ពចិនបង្កើនការហ្វឹកហាត់ជំរុញបច្ចេកវិទ្យាទំនើប និងសំខាន់បំផុតដើម្បីរៀបចំសង្រ្គាម។

សមយុទ្ធយោធា និងការត្រៀមរៀបចំធ្វើសង្គ្រាមគឺជាអាទិភាពកំពូលសម្រាប់កងកម្លាំងប្រដាប់ អាវុធនៅឆ្នាំ២០១៩ ។ PLA Daily ធ្វើការសន្យាផងដែរថា ពួកគេនឹងមានកំណែទម្រង់កង​ទ័ព​តាមរយៈផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារួមជាមួយការពង្រឹងទំនាក់ទំនងជាមួយ​គណបក្ស​កុម្មុយ​និស្តចិនកាន់អំណាច។

វិចារណកថានេះផ្សព្វផ្សាយជាសាធារណៈនៅរយៈពេលពីរថ្ងៃមុន ពេលប្រធានាធិបតីចិនលោកស៊ីជីនពីងអំពាវនាវឱ្យមានការបង្រួបបង្រួមជាមួយតៃវ៉ាន់។ ខណៈពេលនោះលោកនិយាយថា វានឹងការពារផលប្រយោជន៍ និងសុខុមាលភាពរបស់អ្នកនៅលើកោះ ។ លោកស៊ីកត់សម្គាល់ថា  ទីក្រុងប៉េកាំងរក្សាជម្រើសនៃការចាត់វិធានការ​ចាំបាច់ប្រឆាំងនឹងអ្នកខាងក្រៅដែលរាំងស្ទះដំណើរការនេះ។

កោះតៃវ៉ាន់គឺជាបញ្ហាមួយដែលនាំប្រេងទៅកាន់ទឹកដីអាមេរិក-ចិន​ចាប់តាំងពី​ប្រធានាធិបតី​លោក Donald Trump ប្តេជ្ញាគាំទ្រផ្នែកយោធាដល់កោះនេះ។ ប្រទេសចិនថ្កោលទោសលើទង្វើនេះដោយព្រមានអាមេរិកប្រឆាំងនឹងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ តៃវ៉ាន់ម្ខាងទៀតឬសមុទ្រចិនខាងត្បូង គឺជាកន្លែងមួយផ្សេងទៀតដែលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងចិន។

នៅឆ្នាំមុនលោកស៊ីបញ្ជាឱ្យកងទ័ពប្រមូលផ្តុំកម្លាំងត្រៀមលក្ខណៈសម្រាប់ជម្លោះយោធា។លោកមានប្រសាសន៍ថា៖“យើងត្រូវបង្កើនសមយុទ្ធប្រដាប់អាវុធដើម្បីលើកកំពស់សមត្ថភាពកងទ័ព  និងការរៀបចំសង្រ្គាម។”

LEAVE A REPLY

Please enter your comment!
Please enter your name here