មនុស្ស១១នាក់ត្រូវសម្លាប់ក្នុងការវាយប្រហារតាម​អាកាស​នៅខេត្ត Deir ez-Zor ប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩

ទីភ្នាក់ងារព័ត៌មាន SANA រាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា មនុស្ស​​​ចំនួន១១នាក់ត្រូវសម្លាប់ ដោយសារការវាយប្រហារក្រុមចម្រុះជាតិ និងអន្តរជាតិលើលំនៅឋានក្នុងខេត្ត Deir ez-Zor ប្រទេសស៊ីរី។

គេរាយការណ៍ថា មនុស្សទាំងអស់ត្រូវសម្លាប់ជាសមាជិកគ្រួសារមួយ។ សម្ព័ន្ធមិត្តអន្តរជាតិប្រឆាំងនឹងក្រុមភេរវករ IS បង្កើតឡើងតាមគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក​ក្នុងអំឡុងពេលមានកិច្ចប្រជុំកំពូលណាតូដែលធ្វើឡើងនៅថ្ងៃទី៤-៥ ខែកញ្ញាឆ្នាំ២០១៤ នៅក្នុងរដ្ឋ Wales ប្រទេសអង់គ្លេស។

យោងតាមប្រភពទិន្នន័យផ្លូវការ(របាយការណ៍ប្រចាំខែរបស់ទីស្នាក់ការកណ្តាលរបស់ក្រុមចម្រុះគិតត្រឹមខែធ្នូឆ្នាំ២០១៨) បង្ហាញថា យ៉ាងហោចណាស់មានជនស៊ីវិលចំនួន ១ ១៣៩ នាក់ត្រូវគេសម្លាប់ក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរីដែលជាលទ្ធផលនៃការវាយប្រហារ របស់ក្រុមចម្រុះចាប់តាំងពីរដូវក្តៅឆ្នាំ២០១៤ ។

នៅថ្ងៃទី១៩ ខែធ្នូឆ្នាំ២០១៨  ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសថា សហរដ្ឋអាមេរិកនឹងដកកងទ័ពរបស់ខ្លួនចេញពីប្រទេសស៊ីរីដោយអះអាងថា កងកម្លាំង IS ក្នុងប្រទេសស៊ីរីទទួលបរាជ័យ ដោយការកម្ចាត់ឧទ្ទាមគឺជាហេតុផលតែមួយគត់សម្រាប់ វត្តមានរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។

LEAVE A REPLY

Please enter your comment!
Please enter your name here