តើក្រុមរដ្ឋអ៊ីស្លាមដែលមាននៅក្នុងប្រទេសស៊ីរីចំនួនចុងក្រោយមែនឬ?

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩

លោកប្រធានាធិបតីអាមេរិកដុនណាល់ត្រាំរៀបរាប់ថា ប្រទេសស៊ីរីគ្រាន់តែជា “ខ្សាច់ និងសេចក្តីស្លាប់” នៅខណៈលោកការពារការសម្រេចចិត្តរបស់លោកក្នុងការដកកងទ័ពអាមេរិកចេញពីជម្លោះដ៏ចំរូងចំរ៉ាស់។

ប៉ុន្តែកងជីវពលឃឺដ និងកុលសម្ព័ន្ធអារ៉ាប់កំពុងប្រយុទ្ធជាមួយក្រុមរដ្ឋអ៊ីស្លាមក្នុងប្រទេសការសម្រេចចិត្តរបស់លោក អាចនាំឱ្យមានគ្រោះមហន្តរាយទៀតផង។

កងកំលាំងប្រជាធិបតេយ្យស៊ីរី និយាយថា ចលនានេះអាចនាំឱ្យមានការលេចចេញជាថ្មី នូវក្រុមអ៊ីស្លាមនិយមជ្រុល ទោះបីជាខ្លួនបានបាត់បង់ស្ទើរគ្រប់ទឹកដីរបស់ខ្លួនក៏ដោយ។

ក្រុមអ្នកប្រយុទ្ធរដ្ឋអ៊ីស្លាម កំពុងតោងទ្វារ នៅជិតទីក្រុង Hajin នៅភាគខាងកើតប្រទេសស៊ីរី។ BBC បានទទួលនូវរូបភាពផ្តាច់ព្រ័ត្រនៃការប្រយុទ្ធគ្នាថ្មីៗនេះ នៅក្នុងសមរភូមិដើម្បីបណ្តេញពួកគេចេញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here