កងទ័ពអ៊ីរ៉ាក់រឹបអូសយកអាវុធពីពួករដ្ឋអ៊ីស្លាមក្នុងខេត្ត Diyala

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩

កងកម្លាំងសន្តិសុខអ៊ីរ៉ាក់កាលពីថ្ងៃចន្ទនេះរឹបអូសអាវុធរបស់ពួករដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងអគារមួយកំពុងសាងសង់ភាគខាងកើតខេត្តDiyala។ គេហទំព័រសារព័ត៌មានAlghad Press ដកស្រង់សម្តីរបស់មជ្ឈមណ្ឌលសារព័ត៌មានសន្តិសុខដែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកងទ័ពនៃបញ្ជាការប្រតិបត្តិការខេត្តDiyala រកឃើញឃ្លាំងអាវុធស្ថិតនៅក្នុងអគារមួយកំពុងសាងសង់ក្នុងអំឡុងប្រតិបត្តិការយោធាក្នុងខេត្តDiyala ដែលប្រើប្រាស់ដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមសម្រាប់ធ្វើជាឃ្លាំងអាវុធ។

សេចក្តីថ្លែងការណ៍បានប្រាប់ឲ្យដឹងទៀតថា កងទ័ពរកឃើញកាំភ្លើងចំនួនពីរដើម និងអាវុធយុទ្ធភ័ណ្ឌផ្សេងទៀតស្ថិតនៅក្នុងអគារដែលកំពុងសាងសង់នេះ។ គួររំលឹកថាកាលពីឆ្នាំ២០១៥កងកម្លាំងអ៊ីរ៉ាក់បានប្រកាសថាបានរំដោះខេត្តDiyala ចេញពីពួកសកម្មប្រយុទ្ធជ្រុលនិយមរដ្ឋអ៊ីស្លាម ដែលក្រុមនេះបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកកាលពីឆ្នាំ២០១៤នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។

ខេត្តDiyalaនេះនៅតែមើលឃើញថានៅតែមានការប្រយុទ្ធគ្នាជាច្រើនខែមកនេះរវាងកងទ័ពអ៊ីរ៉ាក់ និងពួកសកម្មប្រយុទ្ធIS ជាពិសេសនៅក្នុងតំបន់Jalawla និងតំបន់Saadiyah ដែលស្ថិតនៅភាគខាងជើងខេត្តDiyala និងតំបន់មួយចំនួនទៀតដែលស្ថិតនៅជិតទីក្រុងMuqdadiyah។

LEAVE A REPLY

Please enter your comment!
Please enter your name here