យោធារុស្ស៊ីចាប់ផ្តើមល្បាតនៅតំបន់Manbij ក្នុងប្រទេសស៊ីរ៉ី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩

យោធារុស្ស៊ីចាប់ផ្តើមល្បាតនៅជុំវិញតំបន់ទីក្រុង Manbij ក្នុងរដ្ឋអាឡេប៉ូរបស់ប្រទេសស៊ីរី។ ការផ្លាស់ប្តូរនេះបណ្តាលមកពីទាហានរដ្ឋាភិបាលស៊ីរីចូលទៅក្នុងតំបន់នេះ ហើយមានបំណងទប់ស្កាត់អរិភាព។ ការល្បាតលើកទី១ ធ្វើឡើងដោយសមាជិកសភារុស្ស៊ី​នៅថ្ងៃអង្គារ។ វីដេអូពីកន្លែងបង្ហាញពីសកម្មភាពយោធាបំពាក់ជាមួយឧបករណ៍ប្រយុទ្ធ មុនពេលធ្វើបេសកកម្ម ហើយក្រោយមកពួកគេឡើងជិះយាន្តយន្តរបស់ពួកគេ។

វីដេអូបង្ហាញពីក្បួនថយន្តចល័ត Tigr ជាច្រើន និងរថពាសដែកធុនធ្ងន់ដែលបើកឆ្លងកាត់ តំបន់នោះជាមួយនឹងពន្លឺភ្លើងរបស់ពួកគេ។ ប្រជាជនក្នុងស្រុកនាំគ្នាទៅឈរតាមផ្លូវដើម្បី ស្វាគមន៍ពួកទាហានរុស្ស៊ី។ ក្រុមទាហានជាច្រើនរបស់កងទ័ពរដ្ឋាភិបាល​អាចត្រូវបានគេ​មើលឃើញ​​ដោយមានកាន់ទង់ជាតិស៊ីរី។

“សព្វថ្ងៃនេះយើងបានចាប់ផ្តើមល្បាតសន្តិសុខនៅក្នុងតំបន់ Manbij និងតំបន់ជុំវិញនោះ។ ក្នុងភារកិច្ចគឺដើម្បីធានាសន្តិសុខក្នុងតំបន់ និងទទួលខុសត្រូវដើម្បីគ្រប់គ្រងស្ថានការណ៍ និងចលនារបស់អង្គភាពប្រដាប់អាវុធ “អ្នកនាំពាក្យរបស់លោក MP លោក Yusup Mamatov ប្រាប់អ្នកយកព័ត៌មាន។

ការដាក់ពង្រាយនេះធ្វើឡើងក្រោយពីមានការផ្លាស់ប្តូរថ្មីៗនៅក្នុងប្រទេសដែលជំរុញដោយការសម្រេចចិត្តយ៉ាងឆាប់រហ័សរបស់អាមេរិកក្នុងការដកកម្លាំងចេញពីប្រទេសស៊ីរី។ ការដកកម្លាំងប្រកាសដោយលោកប្រធានាធិបតី Donald Trump នៅខែធ្នូ។ យោធាអាមេរិកកាន់កាប់តំបន់ធំ ៗ នៅភាគឦសានដោយគាំទ្រដល់កងកម្លាំងជីវពលស៊ីរី ដែលដឹកនាំដោយក្រុមឃឺដ និងអង្គភាពការពារប្រជាជន (YPG) ។

LEAVE A REPLY

Please enter your comment!
Please enter your name here