យន្តហោះចម្បាំងអ៊ីរ៉ាក់សម្លាប់ពួករដ្ឋអ៊ីស្លាម៤នាក់នៅក្នុងខេត្តDiyala

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩

មន្ត្រីខេត្តDiyala និយាយថាពួកសកម្មជនរដ្ឋអ៊ីស្លាម៤នាក់ត្រូវសម្លាប់កាលពីថ្ងៃអង្គារនេះនៅក្នុងការវាយឆ្មក់តាមអាកាសមួយធ្វើឡើងដោយកងកម្លាំងអាកាសអ៊ីរ៉ាក់ដោយតម្រង់គោលដៅលើកន្លែងដែលពួកភេរវករមានសកម្មភានៅក្នុងខេត្តDiyala។

លោកSadeq al-Husseini ប្រធានគណៈកម្មាធិការសន្តិសុខខេត្តDiyala ប្រាប់វេបសាយពត៌មានBaghdad Today ថាយន្តហោះចម្បាំងអ៊ីរ៉ាកសំដៅទៅលើតំបន់ដែលរដ្ឋអ៊ីស្លាមមានសកម្មភាពជាច្រើនកន្លែងស្ថិតនៅក្នុងភូមិBalkana ចំងាយ៩០គីឡូម៉ែត្រពីភាគខាងជើងទីក្រុងBaqubah បណ្តាលឲ្យរដ្ឋអ៊ីស្លាម៤នាក់ស្លាប់។

លោក Al-Husseini ប្រាប់ឲ្យដឹងទៀតថាការវាយប្រហារតាមអាកាសជាច្រើនដងដែលធ្វើឡើងក្នុងរយៈពេលកន្លងមកបានឆ្លងកាត់ទីលានដ៏រឹងមាំនៅក្នុងខេត្តDiyala ដើម្បីកំណត់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅតែមានសកម្មស្ថិតនៅក្នុងភូមិមួយចំនួន។

គួរបញ្ជាក់ថាក្រុមរដ្ឋអ៊ីស្លាមបង្ហាញខ្លួននៅលើឆាកអន្តរជាតិកាលពីឆ្នាំ២០១៤ នៅពេលនៅក្រុមនេះរឹបអូសយកទឹកដីធំៗស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីដោយប្រកាសបង្កើតរដ្ឋអ៊ីស្លាមរបស់ពួកគេចេញពីរដ្ឋធានីMosul។ ក្រោយមកក្រុមនេះក្លាយជាក្រុមល្បីខាងប្រព្រឹត្តអំពើឃោរឃៅចំពោះអំពើព្រៃផ្សៃរបស់ខ្លួនរួមទាំងការសម្លាប់រង្គាល ការចាប់ពង្រត់ និងការកាត់ក្បាលដែលជំរុញឲ្យសហរដ្ឋអាមេរិកដឹកនាំក្រុមកងកម្លាំងចម្រុះអន្តរជាតិដើម្បីកម្ទេចក្រុមនេះ។

បើទោះបីជាក្រុមនេះបានទទួលការបរាជ័យនៅទីកន្លែងសំខាន់របស់ពួកគេនៅទូទាំងប្រទេសអ៊ីរ៉ាក់ក៏ដោយក៏ក្រុមនេះនៅតែបន្តធ្វើការវាយប្រហារម្តងម្កាលប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានព្រមានថាក្រុមសកម្មប្រយុទ្ធនៅតែបង្កការគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here