ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩
ក្រុមឃឺដស៊ីរីនិយាយកាលពីថ្ងៃពុធថា ពួកគេចាប់ខ្លួនក្រុមជីហាដចំនួន៨នាក់ក្នុងនោះមានរួមទាំងក្មេងជំទង់អាមេរិកម្នាក់ដែលប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ីស្លាម (អ៊ីស្លាម ISIS)។
យោងតាមប្រភពព័ត៌មាន AFP បញ្ជាក់ឱ្យដឹងថា ការចាប់ខ្លួនធ្វើឡើងនៅពីថ្ងៃអាទិត្យ និងថ្ងៃច័ន្ទរួមមានជនជាតិអាមេរិកអាយុ១៦ឆ្នាំម្នាក់ ជនជាតិអាល្លឺម៉ង់អាយុ៣១ឆ្នាំឈ្មោះ Lucas Glass ជនជាតិរុស្ស៊ី និងមនុស្សពីរនាក់មកពីប្រទេសអ៊ូសបេគីស្ថាន។
អ្នកផ្សេងទៀតមកពីប្រទេស Tajikistan, Ukraine និង Kazakhstan។ ក្រុមឃឺដដឹកនាំការប្រយុទ្ធប្រឆាំងនឹងពួក IS នៅភាគខាងកើតប្រទេសស៊ីរីដែលជាកន្លែងដែលពួកគេឈានដល់ការកម្ចាត់ពួកជីហាដចុងក្រោយចេញពីតំបន់របស់ពួកគេក្បែរព្រំដែនអ៊ីរ៉ាក់។