ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃ៩ ខែមករា ឆ្នាំ២០១៩
រថពាសដែកដ៏ធំបំផុតមួយ និងឈុតប្រយុទ្ធអាវធំយោធាបង្ហាញខ្លួននៅប្រទេស Ghana ក្នុងព្រឹត្តិការណ៏តាំងពិព័ណ៌បច្ចេកវិទ្យាមួយដាក់បង្ហាញនូវសមិទ្ធិផលបច្ចេកវិទ្យាទំនើបដែលផលិតបានក្នុងប្រទេស។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបញ្ជាក់ឱ្យដឹងថា អាវុធយុទ្ធភ័ណ្ឌត្រូវបង្ហាញនៅក្នុងទីក្រុង Accra នៅឯពិធីតាំងពិព័រណ៍បច្ចេកវិទ្យាប្រចាំឆ្នាំលើកទី៣៨របស់ក្រុម Kantanka ។
រូបភាពពីកន្លែងពិព័ណ៌បង្ហាញពីរថពាសដែកដ៏ធំសម្បើម (APC) ជាមួយនឹងបុរសបិទមុខជាច្រើននាក់ធ្វើដំណើរចូលយឺតៗ ទៅក្នុងទីលានមួយខណៈដែលអ្នកគាំទ្របង្ហាញក្តីរីករាយ។ អាវុធយុទ្ធភ័ណ្ឌនេះត្រួតពិនិត្យដោយគណៈប្រតិភូមន្រ្តីយោធាជាន់ខ្ពស់។
រថពាសដែកនេះមានកំពស់ប្រហែល៤ម៉ែត្រ ទំហំធំជាងបីដងជាងរថក្រោះទូទៅដែលមានបំពាក់កាំភ្លើងនៅខាងលើ បំពង់បាញ់ផ្សេងដែលស្រដៀងនឹងកាណុងកាំភ្លើង។ ក្រៅពីនេះវាមានគំរប និងប្រលោះបាញ់គ្រាប់ជាច្រើនងាយស្រួលឱ្យកងកម្លាំងអាចប្រើអាវុធផ្ទាល់ខ្លួន។ នេះបើយោងតាមអ្នករចនាម៉ូដរថក្រោះ APC វាត្រូវបានគេបំពាក់ជាមួយកែវយឹតមួយ។
APC ក៏មានគំរបដ៏ធំមួយនៅផ្នែកខាងក្រោយរបស់វា និងមានកាមេរ៉ាជាច្រើនកន្លែងដើម្បីសង្កេតមើលបរិវេណជុំវិញ និងផ្ទៃខាងក្នុងដ៏ស្រស់ស្អាតជាមួយនឹងម៉ាស៊ីនត្រជាក់ និងអេក្រង់សំប៉ែត។
ជាអកុសលពុំមានព័ត៌មានលម្អិតពីបច្ចេកទេសរបស់ប្រព័ន្ធអាវុធសម្រាប់បង្ហាញដល់សាធារណជនទូទៅ។ ការបើករថក្រោះលើផ្លូវដែលមានទំហំដ៏ធំគួរឱ្យចាប់អារម្មណ៍របស់វាត្រូវគេបង្ហាញពីសមត្ថភាពរបស់វាទំនងជាមានកម្រិតណាស់ដោយវាមានទំហំអាចបិទផ្លូវ។ វិសាលភាពនៃកិច្ចការពាររបស់វាក៏គេមិនទាន់ដឹងផងដែរ។
