ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩
ទាហានអង់គ្លេសចំនួន៥នាក់ត្រូវសម្លាប់នៅក្នុងការវាយប្រហារគ្រាប់រ៉ុក្កែតមួយធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅខេត្ត Deir ez-Zor ក្នុងប្រទេសស៊ីរី។ ហេតុការណ៍នេះកើតឡើងក្រោយពីទាហានអង់គ្លេសចំនួន២នាក់រងរបួសនៅក្នុងការប្រយុទ្ធគ្នានៅទីនោះ។
កាសែតអ៊ីស្រាអែល Al-Watan រាយការណ៍នៅថ្ងៃពុធថាគ្រាប់រ៉ុក្កែតដែលបាញ់ដោយក្រុម IS វាយប្រហារភូមិ Al-Shaafah នៅក្នុងស្រុក Abu Kamal ក្នុងខេត្ត Deir ez-Zor ។ ទាហានចក្រភពអង់គ្លេសគឺជាផ្នែកមួយនៃប្រតិបត្តិការចម្រុះអន្តរជាតិនៅក្នុងតំបន់(ផ្នែកមួយនៃជ្រលងភ្នំតាមទន្លេ Euphrates នៅក្បែរព្រំដែនអ៊ីរ៉ាក់ជាកន្លែងដែលពួកសកម្មប្រយុទ្ធនៅតែបន្តកាន់។
យោងតាមប្រភពព័ត៌មានលោក Al-Watan បានឱ្យដឹងថា ទាហានជាច្រើននាក់រងរបួស និងត្រូវបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ Hasakah នៅភាគឦសានប្រទេសស៊ីរី។ គេបញ្ជាក់ថានេះគឺជាការវាយប្រហារលើកទី២ លើកងទ័ពអង់គ្លេសនៅក្នុងប្រទេសស៊ីរីក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
នៅថ្ងៃអាទិត្យមានសេចក្តីរាយការណ៍ថា ទាហានចំនួន២នាក់រងរបួស ហើយសមាជិកម្នាក់ទៀតរបស់កងទ័ពប្រជាធិបតេយ្យស៊ីរី (SDF) គាំទ្រដោយប្រទេសលោកខាងលិចត្រូវសម្លាប់នៅក្នុងការវាយប្រហារគ្រាប់រ៉ុក្កែតរបស់ក្រុម IS ។