ប្រទេសជប៉ុន“មិនបង្ហាញភាពទន់ខ្សោយ” ចំពោះទំនាក់ទំនងជាមួយកូរ៉េ

0

ប្រភពព័ត៌មានពី Asahi ចេញផ្សាយថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨

នៅថ្ងៃទី៩រដ្ឋាភិបាលជប៉ុនស្នើសុំឱ្យមានកិច្ចចរចាលើកដំបូងជាមួយកូរ៉េដោយផ្អែកលើកិច្ចព្រមព្រៀងការទទួលខុសត្រូវចំពោះប្រាក់សំណងសម្រាប់អតីតភាពកម្មករ។

រដ្ឋាភិបាលជប៉ុនស្ថិតនៅក្នុងជំហរដោះស្រាយការសងសំណង ប៉ុន្តែដោយសារតែទ្រព្យសម្បត្តិនៅក្នុងប្រទេសកូរ៉េត្រូវបានរឹបអូសដោយក្រុមហ៊ុន Nippon Steel Sumikin។ បញ្ហាមួយទៀតទាក់ទងវិទ្យុសកម្មដោយនាវាកូរ៉េ។ ដូចនេះទំនាក់ទំនងរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូងកាន់តែអាក្រក់ទៅ ៗ។

រដ្ឋមន្រ្តីប្រធានខុទ្ទកាល័យបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹក ថ្ងៃទី៩ ថា: បន្ទាប់ពី ការរឹបអូសទ្រព្យសម្បតិ្តរបស់ក្រុមហ៊ុន Nippon Steel Sumikin របស់តុលាការប្រទេសកូរ៉េ “រដ្ឋាភិបាល មើលឃើញស្ថានភាពនេះកាន់តែធ្ងន់ធ្ងរ” អនុរដ្ឋមន្រ្តីក្រសួងការបរទេស អាគីបា តាខេអូ បាននិយាយនៅវេលាម៉ោង៤:៣០នាទីល្ងាចថា “ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បួង Lee Soon ត្រូវបានគេហៅ ទៅក្រសួងការបរទេស ហើយបានស្នើសុំការ ពិគ្រោះយោបល់ក្រោមកិច្ចព្រមព្រៀងការទាមទាររវាងជប៉ុន និងកូរ៉េ។

លោក Lee បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅពេលគាត់បានចាកចេញពីក្រសួងការបរទេស។ ទំនាក់ទំនងកូរ៉េ – ជប៉ុនគឺស្ថិតនៅស្ថានភាពតឹងតែងណាស់ក្នុងករណីបែបនេះ ភាគីទាំងពីចាំបាច់ត្រូវតែប្រឹងប្រែងដោះស្រាយបញ្ហាទាំងអស់គ្នាដើម្បីបង្កើនជំនឿទុកចិត្តគ្នាទៅវិញទៅមកឡើងវិញ”។ ទោះជាយ៉ាងណាក៏ដោយលទ្ធភាពនៃដំណោះស្រាយគឺមិនទាន់មានលទ្ធផលនៅឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here