ប្រទេសអ៊ីរ៉ាក់បិទជំរុំក្រោយពីមានការប្រយុទ្ធចុងក្រោយជាមួយក្រុម ISIS

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩

ប្រទេសអ៊ីរ៉ាក់កំពុងបិទជំរុំពីជនភៀសខ្លួននៅភាគខាងលិចខេត្ត Anbar ដែលមានរយៈពេលជាងមួយឆ្នាំមកហើយចាប់តាំងពីពួកគេប្រយុទ្ធប្រឆាំងចុងក្រោយជាមួយនឹងរដ្ឋអ៊ីស្លាម។ ទីភ្នាក់ងារAP ផ្សាយថាការបិទនេះកំពុងធ្វើឱ្យគ្រួសារងាយរងគ្រោះធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់មិនអាចត្រលប់មកផ្ទះវិញ​ដោយ​​សារពួកគេរងការចោទប្រកាន់ពីកុលសម្ព័ន្ធរបស់ពួកគេថា ពួកគេសហការជាមួយ IS។

អ្នកផ្សេងទៀតបារម្ភថា មិនមានការងារធ្វើ ឬលំនៅដ្ឋានដើម្បីត្រឡប់ទៅវិញទេ។ អ្នកទៅដល់ ក្រោយត្រូវគេបញ្ជូនទៅជំរំពីរខាងក្រោយនៅ Anbar ។ នៅពេលក្រុម IS ឆ្លងកាត់ភាគខាង​ជើង​ប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ២០១៤ ពួកសកម្មប្រយុទ្ធបង្កឱ្យមានចលាចល ​និងការផ្លាស់ទីលំនៅ​ខណៈដែលមនុស្សរាប់លាននាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។ ពលរដ្ឋប្រមាណ១,៨ លាននាក់ក្នុងចំណោមប្រជាជនអ៊ីរ៉ាក់ចំនួន៣៨លាននាក់ នៅតែបន្តរង់ចាំត្រលប់ទៅ ស្រុកកំណើតវិញ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here