ក្រុងបាដាដដាក់ពង្រាយកងកម្លាំងពិសេសក្នុងទីក្រុងKirkuk ខណៈដែលក្រុមឃឺដ​លើកទង់ជាតិនៅទីស្នាក់ការកណ្តាល

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩

ប្រទេសអ៊ីរ៉ាក់ដាក់ពង្រាយកងកម្លាំងពីសេសទីក្រុង Kirkuk នៅថ្ងៃព្រហស្បតិ៍ក្រោយពីក្រុមឃឺដបង្ហូតទង់ជាតិដាក់លើទីស្នាក់ការកណ្តាលគណបក្សនយោបាយ។ ហេតុការណ៍នេះ បណ្តាលឱ្យមានភាពតានតឹងអស់រយៈពេលច្រើនជាងមួយឆ្នាំក្រោយពីទីក្រុងបាដាដដណ្ដើមយកតំបន់ជម្លោះនៅភាគខាងជើងទីក្រុង។

មេបញ្ជាការអ៊ីរ៉ាក់ប្រឆាំងអំពើរភេរវកម្មផ្តល់សម្ព័ន្ធភាពជាតិដល់ប្រធានាធិបតី Kurdistan លោក Barham Saleh រហូតដល់​យប់ថ្ងៃសុក្រដើម្បីឱ្យលោកទម្លាក់ទង់ជាតិពណ៌ក្រហម ពណ៌ស ពណ៌បៃតង និងពណ៌លឿង ចេញពី​តំបន់ស្វយ័ត​ឃឺដក្នុងប្រទេសអ៊ីរ៉ាក់។

ក្រោមរដ្ឋធម្មនុញ្ញ​ប្រទេស​អ៊ីរ៉ាក់ទីក្រុង Kirkuk ត្រូវរដ្ឋាភិបាលកណ្តាលគ្រប់គ្រងក្នុងទីក្រុងបាដាដ។ ការខឹង​សម្បាកើតមានឡើងដោយសារមានការធ្វើប្រជាមតិឯករាជ្យមួយក្នុងខេត្តចំនួនបីនៅតំបន់ឃឺដក្នុងប្រទេសអ៊ីរ៉ាក់ និងនៅតំបន់ព្រំដែនដែលមានជម្លោះរួមទាំងក្នុងទីក្រុង Kirkuk ។ ទីក្រុងបាដាដពង្រាយកងកម្លាំងសហព័ន្ធដើម្បីដណ្តើមយកខេត្តដែលសម្បូរប្រេងឡើងវិញនៅឆ្នាំ ២០១៧ ។

LEAVE A REPLY

Please enter your comment!
Please enter your name here