ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩
អតីតរដ្ឋមន្ត្រីអ៊ីស្រាអែលលោក Gonen Segev ត្រូវជាប់គុក១១ឆ្នាំបន្ទាប់ពីលោកសារភាពថាបានធ្វើចារកម្មឱ្យអ៊ីរ៉ង់។ លោក Gonen Segev បម្រើជារដ្ឋមន្ត្រីក្រសួងថាមពលក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ត្រូវបានគេជ្រើសរើសជាអ្នកជំនាញ ក្នុងការធ្វើការជាវេជ្ជបណ្ឌិត នៅក្នុងប្រទេសនីហ្សេរីយ៉ាផងដែរ។
លោករងការចោទប្រកាន់ពីបទលាតត្រដាងព័ត៌មានលម្អិតអំពីមន្រ្តីអ៊ីស្រាអែល និងតំបន់សុវត្ថិភាពទៀតផង។ លោក Segev ត្រូវឃុំខ្លួន នៅក្នុងប្រទេសហ្គីណេអេក្វាទ័រ កាលពីខែឧសភា និងបានធ្វើបត្យាប័នទៅកាន់ប្រទេសអ៊ីស្រាអែលវិញផងដែរ។ លោកបានសារភាពកំហុសពីបទចារកម្មយ៉ាងធ្ងន់ធ្ងរ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយព្រះរាជអាជ្ញា។
បុរសវ័យ ៦៣ឆ្នាំរូបនេះនឹងត្រូវបានកាត់ទោសជាផ្លូវការ នៅឯសវនាការមួយ នៅថ្ងៃទី១១ ខែកុម្ភៈខាងមុខនេះផងដែរ។ មិនមានសេចក្តីអធិប្បាយភ្លាមៗពីអាជ្ញាធរអ៊ីរ៉ង់នោះទេ។
ចាប់តាំងពីពេលបដិវត្តអ៊ីស្លាម កាលឆ្នាំ១៩៧៩ ខណៈដែលពួកអ្នកកាន់សាសនា បានឡើងកាន់អំណាចមេដឹកនាំអ៊ីរ៉ង់ បានអំពាវនាវឱ្យលុបបំបាត់ចោលអ៊ីស្រាអែល។ ប្រទេសអ៊ីរ៉ង់ច្រានចោលសិទ្ធិរបស់អ៊ីស្រាអែល ដោយចាត់ទុកវាជាអ្នកកាន់កាប់ខុសច្បាប់នៃដែនដីមូស្លីមផងដែរ។
ក្នុងឆ្នាំ២០០៥ លោក Segev ត្រូវបានគេកាត់ទោសឱ្យជាប់គុក ៥ឆ្នាំ បន្ទាប់ពីត្រូវបានកាត់ទោសពីបទព្យាយាមរត់ពន្ធគ្រឿងញៀនចំនួន ៣០,០០០គ្រាប់ ពីប្រទេសហូឡង់ទៅកាន់អ៊ីស្រាអែល ដោយប្រើលិខិតឆ្លងដែនការទូតជាមួយកាលបរិច្ឆេទផុតកំណត់ក្លែងបន្លំផងដែរ។
លោកក៏មានអាជ្ញាប័ណ្ណ ដើម្បីដកហូតថ្នាំ ប៉ុន្តែគេអនុញ្ញាតឱ្យធ្វើជាវេជ្ជបណ្ឌិតនៅប្រទេសនីហ្សេរីយ៉ានៅពេលគាត់ផ្លាស់ទៅរស់នៅទីនោះ បន្ទាប់ពីគាត់ត្រូវបានដោះលែងពីគុកនៅឆ្នាំ២០០៧ផងដែរ។
សេវាកម្មសន្តិសុខផ្ទៃក្នុងរបស់លោក Shin Bet បាននិយាយ នៅក្នុងខែមិថុនាថា លោក Segev បានសារភាពថាបានទាក់ទងមន្ត្រីស្ថានទូតអ៊ីរ៉ង់ នៅនីហ្សេរីយ៉ាក្នុងឆ្នាំ២០១២ និងបានទៅប្រទេសអ៊ីរ៉ង់ពីរដង ដើម្បីជួបអ្នកជំនាញរបស់លោកទៀតផង។