ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩
ប្រភពព័ត៌មាន Haaretz រាយការណ៍ថាស្រ្តីជនជាតិប៉ាឡេស្ទីនម្នាក់ស្លាប់ និងយ៉ាងហោចណាស់មនុស្សចំនួន១៤នាក់ផ្សេងទៀតរងរបួសពីការបាញ់កាំភ្លើងរបស់អ៊ីស្រាអែលនៅថ្ងៃសុក្រ។ ការបាញ់ប្រហារនេះកើតឡើងចេញពីខាងអ៊ីស្រាអែលអំឡុងពេលមានការតវ៉ានៅរបងព្រំដែនក្នុងតំបន់កាហ្សាស្ទ្រីប។
អ្នកនាំពាក្យក្រសួងសុខាភិបាលក្នុងតំបន់លោក Ashraf al-Kidra ប្រាប់ភ្នាក់ងារ AFP ថា ស្ត្រីម្នាក់ដែលគេមិនស្គាល់អត្តសញ្ញាណត្រូវបាញ់ចំក្បាល។ យោងតាមប្រភពលោក Kidra បន្ថែមថា ជនជាតិប៉ាឡេស្ទីនចំនួន២៥នាក់រងរបួសដោយយោធាអ៊ីស្រាអែល។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) មិនធ្វើការឆ្លើយភ្លាមៗលើសេចក្តីថ្លែងការណ៍នោះទេ ដោយនិយាយថា ទោះបីជាយ៉ាងណាក៏ដោយជនជាតិប៉ាឡេស្ទីនប្រហែល១២.០០០នាក់ប្រមូលផ្តុំគ្នាតាម តំបន់ជាច្រើននៅតាមបណ្តោយព្រំដែន។
អ្នកនាំពាក្យ IDF និយាយថា ពួកគេដុតកង់ឡាន បោះគ្រឿងផ្ទុះ និងគ្រាប់បែកទៅលើកងទ័ពអ៊ីស្រាអែល និងនៅតំបន់សន្តិសុខកាហ្សាស្ទ្រីប។ របាយការណ៍របស់ប្រភព Haaretz បន្ថែមថា គណៈប្រតិភូចារកម្មអេហ្ស៊ីបជួបជា មួយមេដឹកនាំក្រុមហាម៉ាស និងមន្រ្តីអាជ្ញាធរប៉ាឡេស្ទីនក្នុងកិច្ចប្រឹងប្រែងបន្ថែមទៀតដើម្បី ទប់ស្កាត់អំពើហិង្សា។
