ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩
ក្រុមហាម៉ាស់ធ្វើការផ្តល់ប្រាក់រង្វាន់១លានដុល្លារបុគ្គលដែលបង្ហាញពីអត្តសញ្ញាណកងកម្លាំងអ៊ីស្រាអែលដែលវាយប្រហារក្នុងតំបន់កាហ្សាបង្កឱ្យមានការប្រយុទ្ធគ្នាឆ្លងព្រំដែនដ៏ខ្លាំងក្លារវាងប៉ាឡេស្ទីន និង IDF ។
អ្នកនាំពាក្យ Ezzedine Al-Qassam Brigades និយាយនៅថ្ងៃសៅរ៏យថា សមាជិកនៃកងកម្លាំងពិសេសអ៊ីស្រាអែលរបស់លោក Sayeret Matkal ចំនួន១៥នាក់ត្រៀមខ្លួនវាយប្រហារដោយប្រើប្រាស់អត្តសញ្ញាណប័ណ្ណជនជាតិកាហ្សាក្លែងក្លាយ និងឯកសារកម្មករមនុស្សធម៌ដើម្បីបន្លំខ្លួននៅថ្ងៃទី១១ ខែវិច្ឆិកា នេះយោងតាមប្រភពព័ត៌មានពីទូរទស្សន៍ផ្សាយនៅថ្ងៃសៅរ៏។
អ្នកនាំពាក្យនិយាយថា បើទោះបីជាកិច្ចខិតខំប្រឹងប្រែងពួកគេដើម្បីបន្លំខ្លួនចូលទៅក្នុងតំបន់ដែលគ្មានការគ្រប់គ្រង និងប្រើប្រាស់រថយន្តជាកម្មសិទ្ធិខាងសប្បុរសធម៌ក្នុងមូលដ្ឋានក៏ដោយ ក៏ក្រុមហាម៉ាសអាចមើលស្គាល់ពីសមាសភាពកងកម្លាំងពិសេសហើយ ប៉ុនប៉ងបាញ់សត្រូវក្នុងស្ថានភាពតានតឹង។ ក្រុមការងារខុសច្បាប់អ៊ីស្រាអែលបើកបរតាមរយៈកាត់ក្រុងខាន់យូនីស (Khan Younis )។
នៅពេលក្រុម IDF ដកថយវិញក្រុមហាម៉ាសរកឃើញឧបករណ៍ដែលគេជឿថា រកឃើញឧបករណ៍ចារកម្មទំនាក់ទំនងក្នុងបណ្តាញរបស់ពួកគេ។ រូបភាពនៃការហ្វឹកហាត់ និងម៉ាស៊ីនបង្ហាញជាភស្តុតាងចំពោះការអះអាងរបស់ក្រុមហាម៉ាស់។ ក្រុមសកម្មប្រយុទ្ធប្រកាសផ្តល់រង្វាន់១លានដុល្លារសម្រាប់ព័ត៌មានដែលអាចនាំឱ្យមានការកំណត់អត្តសញ្ញាណសមាជិក IDF ។
នាយការិយាល័យ IDF របស់អង្គការក្រៅរដ្ឋាភិបាល Gadi Eisenkot ទទួលស្គាល់ថា “មាន កំហុសឆ្គង” កើតឡើងអំឡុងប្រតិបត្តិការ។ ទោះបីជាយ៉ាងណាក៏ដោយលោក មានប្រសាសន៍ទៅកាន់ទូរទស្សន៏ប៉ុស្តិ៍លេខ១០នៅរាត្រីថ្ងៃសៅរ៍ ដោយលោកសរសើរ “សកម្មភាពវីរភាព”អង្គភាព IDF មិនត្រឹមតែដកថយចេញមកវិញបានដោយសុវត្ថិ ភាពនោះទេ ប៉ុន្តែពួកគេអាចសម្លាប់សមាជិកហាម៉ាសចំនួន២០នាក់ និងបង្ករឱ្យមនុស្សជាច្រើនរងរបួស។
J