យន្តហោះចម្បាំងអ៊ីរ៉ាក់សម្លាប់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៤នាក់នៅខេត្តAnbar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩

ប្រភពសន្តិសុខមួយនិយាយថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៤នាក់ត្រូវសម្លាប់កាលពីថ្ងៃអាទិត្យនេះនៅក្នុងការវាយឆ្មក់តាមអាកាសដែលធ្វើឡើងដោយកងកម្លាំងអាកាសអ៊ីរ៉ាក់ស្ថិតនៅក្នុងខេត្តAnbar។

ថ្លែងប្រាប់ទៅកាន់គេហទំព័រព័ត៌មានAlmaalomah ប្រភពព័ត៌មាននិយាយថាយន្តហោះចម្បាំងអ៊ីរ៉ាក់តម្រង់គោលដៅលើរថយន្តពាសដែកដឹកស្បៀង អាវុធយុទ្ធភ័ណ្ឌ និងគ្រឿងផ្ទុះរបស់រដ្ឋអ៊ីស្លាមដែលស្ថិតនៅលើវាលខ្សាច់Ar-Rutbah ភាគខាងលិចខេត្តAnbar។ ការវាយប្រហារបានបណ្ដាលឲ្យភេរវជនរដ្ឋអ៊ីស្លាម៤នាក់ស្លាប់។

ប្រភពនេះបានប្រាប់ឲ្យដឹងទៀតថា ប្រតិបត្តិការនេះធ្វើឡើងដោយផ្អែកលើរបាយការណ៍ស៊ើបការណ៍សម្ងាត់ត្រឹមត្រូវ។ គួរបញ្ជាក់ថាប្រទេសអ៊ីរ៉ាក់ប្រកាសពីការដួលរលំនៃឥទ្ធិពលដែនដីអ៊ីរដ្ឋស្លាមកាលពីខែវិច្ឆិកាឆ្នាំ២០១៧ជាមួយនឹងការដណ្ដើមការកាន់កាប់ឡើងវិញលើទីក្រុងRawa ដែលជាទីក្រុងមួយស្ថិតនៅលើព្រំដែនភាគខាងលិចរបស់ខេត្តAnbar ជាមួយនិងប្រទេសស៊ីរីដែលជាបន្ទាយចុងក្រោយរបស់ក្រុមនេះស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់។

យុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋ និងកងកម្លាំងយោធាបានបង្កើតឡើងនៅឆ្នាំ២០១៦ ដើម្បីធ្វើការកាន់កាប់ឡើងវិញលើតំបន់ដែលគ្រប់គ្រងដោយពួកIS ។ បើទោះជាយ៉ាងណាក៏ដោយ រដ្ឋអ៊ីស្លាមម្តងម្កាលនៅតែបន្តធ្វើការវាយប្រហារប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានព្រមានថាក្រុមសកម្មប្រយុទ្ធនៅតែបង្កការគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here