ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩
តុលាការឧក្រិដ្ឋកម្មខេត្តDhi Qar កាលពីថ្ងៃអាទិត្យនេះបានផ្តន្ទាទោសប្រហារជីវិតលើភេរវករ៧នាក់បន្ទាប់ពីចោទប្រកាន់ពីបទប្រព្រឹត្តអំពើភេរវកម្ម និងការបំផ្ទុះគ្រាប់បែកប្រឆាំងនឹងកងកម្លាំងសន្តិសុខ។
ក្រុមប្រឹក្សាខេត្តDhi Qar និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាតុលាការព្រហ្មទណ្ឌខេត្តDhi Qar ពិនិត្យមើលសំណុំរឿងរបស់មនុស្ស៣នាក់ដែលត្រូវចោទប្រកាន់ថាបានចូលរួមក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តស្ថិតនៅក្នុងទីក្រុងal-Hilla ដោយបានបណ្តាលឲ្យមនុស្សស្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋជាច្រើនរងរបួស ដោយតុលាការបានសម្រេចកាត់ទោសប្រហារជីវិតដល់ពួកគេទាំង៣នាក់។
សេចក្តីថ្លែងការណ៍ប្រាប់ឲ្យដឹងទៀតថាតុលាការដដែលបានកាត់ទោសប្រហារជីវិតភេរវករម្នាក់ផ្សេងទៀតពីបទចូលរួមក្នុងការវាយប្រហារប្រដាប់អាវុធទៅលើកងកម្លាំងយោធាអ៊ីរ៉ាក់ដែលស្ថិតនៅក្នុងតំបន់al-Tarmeya រដ្ឋធានីBaghdad ដោយបានបណ្តាលឲ្យប្រជាពលរដ្ឋ១៥នាក់ស្លាប់។
លើសពីនេះទៀតតុលាការក៏បានផ្តន្ទាទោសប្រហារជីវិតលើមនុស្ស៣នាក់ផ្សេងទៀតពីបទវាយប្រហារប្រដាប់អាវុធស្ថិតនៅក្នុងតំបន់al-Wajeheya ខេត្តDiyala ដោយបានបណ្តាលឲ្យប្រជាពលរដ្ឋជាច្រើននាក់ស្លាប់ និងរបួសរបស់ ខណៈពេលដែលការកាត់ទោសត្រូវបានធ្វើឡើងដោយផ្នែកលើមាត្រា៤ នៃច្បាប់ប្រឆាំងភេរវកម្ម។