ប្រភពព័តមានពី TASS ចេញផ្សាយថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩
យោងតាមប្រភពភ្នាក់ងារព័ត៌មានយ៉ុនហាបរាយការណ៍នៅថ្ងៃអាទិត្យថា ប្រធានាធិបតី អាមេរិកលោក Donald Trump ស្នើរអោយមានជំនួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុនក្នុងប្រទេសវៀតណាមពាក់កណ្តាលខែកុម្ភៈនេះ។ ប្រភពដដែលបន្តថាទីក្រុងព្យុងយ៉ាងកំពុងពិចារណាលើសំណើនេះ ប៉ុន្តែមិនទាន់បានផ្តល់ការឆ្លើយតបជាផ្លូវការទេ។
កាសែតសិង្ហបុរីរាយការណ៍នៅថ្ងៃសៅរ៍ថា ប្រទេសវៀតណាមត្រូវគេមើលឃើញថាជាកន្លែងជម្រើសដំបូងសម្រាប់កិច្ចប្រជុំកំពូលដែលគ្រោងទុក។ យោងតាមកាសែតយុមួរី ( Yomiuri) របស់ប្រទេសជប៉ុនផ្សាយថា ប្រទេសឥណ្ឌូណេស៊ី ម៉ុងហ្គោល និងតំបន់គ្មានយោធារវាងកូរ៉េទាំងពីរត្រូវគេចាត់ទុកថា ជាទីកន្លែងដែលអាចប្រជុំបាន។
ការជួបគ្នាជាប្រវត្តិសាស្ត្ររវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនធ្វើឡើងក្នុងប្រទេសសិង្ហបុរីនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដែលបង្កើតបានឯកសាររួមគ្នាមួយដោយប្រទេសកូរ៉េខាងជើងប្តេជ្ញាចិត្តធ្វើកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកែទម្រង់អាវុធនុយក្លេអ៊ែរនៅប្រទេសកូរ៉េជាថ្នូរនឹងការធានាសន្តិសុខពីសហរដ្ឋអាមេរិក។ ក្រៅពីនេះប្រធានាធិបតីអាមេរិកសន្យាបញ្ឈប់សមយុទ្ធយោធារួមជាមួយកូរ៉េខាងត្បូងនៅជិតព្រំដែនកូរ៉េខាងជើង។
លោក Trump មានប្រសាសន៍នៅថ្ងៃទី២ ខែធ្នូឆ្នាំ២០១៨ ថា ជំនួបបន្ទាប់របស់លោកជាមួយលោកគីមទំនងជាធ្វើឡើងនៅខែមករា ឬខែកុម្ភៈឆ្នាំ២០១៩។
