ទីក្រុងគៀវដាក់ពង្រាយប្រព័ន្ធមីស៊ីលនៅទីតាំងលំនៅដ្ឋានក្បែរបន្ទាត់ព្រំដែន

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩

អ្នកនាំពាក្យសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ Lugansk (LPR) និយាយនៅថ្ងៃអាទិត្យថា ទ័ពអ៊ុយក្រែនពង្រាយប្រព័ន្ធមីស៊ីល​បាញ់តំបន់លំនៅដ្នាន Klinovoye ក្បែរបន្ទាត់ព្រំដែន។

លោក Andrei Marochko  មានប្រសាសន៍ថា “អ្នកតំណាងបេសកកម្មរបស់អង្គការ សម្រាប់សន្តិសុខ និងសហប្រតិបត្តិការនៅទ្វីបអឺរ៉ុប (OSCE) កត់ត្រាការដាក់ពង្រាយប្រព័ន្ធ Osa នៅជាយក្រុងភាគខាងជើង​​ក្នុងតំបន់លំនៅ Klinovoye ដែលវាជាសកម្មភាពបំពានច្បាប់មនុស្សធម៌អន្តរជាតិ “។

អ្នកនាំពាក្យរូបនេះកត់សម្គាល់ថា បរិយាកាសផ្លូវចិត្តក្នុងជួរកងទ័ពអ៊ុយក្រែនកាន់តែយ៉ាប់​យ៉ឺន។ លោកបន្ថែមថា មុននេះកងទ័ពនៃកងពលថ្មើរជើងទី៥៩ បដិសេធមិនចូលតាមជួរ របស់ខ្លួន និងចូលរួមក្នុងសកម្មភាពប្រយុទ្ធ។

កងជីវពល LPR រាយការណ៍ម្តងហើយម្តងទៀតថា ​កងទ័ពរបស់ទីក្រុងគៀវរឹបអូសផ្ទះ ឯកជន និងរថយន្តជនស៊ីវិលនៅក្នុងតំបន់ប្រតិបតិ្តយោធានៅក្នុងតំបន់ Donbass ។ នៅខែធ្នូឆ្នាំ២០១៨ ករណីស្រដៀងគ្នានេះត្រូវគេរាយការណ៍នៅតំបន់តាំងទីលំនៅ Zolotoye និង Kryakovka ដែលគ្រប់គ្រងដោយក្រុងគៀវ ។

LEAVE A REPLY

Please enter your comment!
Please enter your name here