មនុស្សចំនួន៤នាក់ស្លាប់និង៩០នាក់ផ្សេទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកក្នុងប្រទេសអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩

ការបំផ្ទុះគ្រាប់បែកថយន្តមួយកើតនៅស្រុកហ្គ្រីនក្នុងប្រទេសអាហ្វហ្គានីស្ថានបណ្តាលឱ្យមនុស្សជិត១០០នាក់រងរបួសដោយក្នុងនោះមានកុមារចំនួន២៣នាក់។ តំបន់នោះជាលំនៅឋានជនបរទេស និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើន។ យោងតាមប្រភពអ្នកនាំពាក្យរបស់ប៉ូលិសលោក Basir Mujahid បញ្ជាក់ឱ្យដឹងថា រថយន្តដែលពោរពេញទៅដោយគ្រឿងផ្ទុះក្នុងតំបន់នោះនៅល្ងាចថ្ងៃចន្ទ។

លោក Mujahid ប្រាប់ភ្នាក់ងារព័ត៌មានរ៉យទ័រថា “តំបន់នេះត្រូវព័ទ្ធជុំវិញហើយប្រតិបត្តិការរុករកជនសង្ស័យ និងអ្នកវាយប្រហារ”។ លើក​ឡើងពីប្រភពសន្តិសុខអនាមិករ៉យទ័ររាយការណ៍ថា ការផ្ទុះនេះបំផ្លាញជញ្ជាំងរវាងភូមិហ្គ្រីន និងការិយាល័យគយក្បែរនោះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Najib Danish មានប្រសាសន៍ថា “ផ្ទះនៅក្បែរនោះរងការខូចខាតយ៉ាងធ្ងន់ធ្ងរ” ។ កងកម្លាំងប៉ូលិសពិសេសដាក់ពង្រាយនៅតំបន់នោះដើម្បីពិនិត្យមើលមានអ្នកវាយប្រហារច្រើនថែមទៀតដែរឬទេ។ អ្នកនាំពាក្យឱ្យក្រសួងសុខាភិបាល​សាធារណៈ Wahidullah Mayar បញ្ជាក់ពីចំនួនអ្នកស្លាប់ និងរបួសជាច្រើននាក់រួមទាំងកុមារផងដែរ។

ភូមិហ្គ្រីនជាកន្លែងសុវត្ថិភាពខ្ពស់នៅតាមផ្លូវ Kabul-Jalalabad ដែលត្រូវគេផ្សព្វផ្សាយថា តំបន់មានសុវត្ថិភាព និងទទួលបានកិច្ចការពារនៅក្រុងកាប៊ុលសម្រាប់អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងអ្នកទស្សនា។ នេះមិនមែនជាការវាយប្រហារជាលើកដំបូងទេក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ប៉ុន្តែវាជាការវាយប្រហារដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួសច្រើន។

ការបំផ្ទុះ គ្រាប់បែកនេះកើតឡើង ខណៈដែលអ្នកតំណាងអាមេរិកលោក Zalmay Khalilzad ទៅដល់ តំបន់ដើម្បីកិច្ចចរចាសន្តិភាពក្នុងគោលបំណងបញ្ចប់ការធ្វើអន្តរាគមន៍របស់អាមេរិករយៈពេល១៧ ឆ្នាំ។ ក្រៅពីទៅប្រទេសអាហ្វហ្គានីស្ថានគេសន្មត់ថា លោកនឹងធ្វើទស្សនកិច្ចទៅ ប្រទេសប៉ាគីស្ថាន  ឥណ្ឌា  និងចិនក្នុងកំឡុងពេលធ្វើដំណើររយៈពេលមួយសប្តាហ៍។

LEAVE A REPLY

Please enter your comment!
Please enter your name here