លោកត្រាំប្រកាសដកកងទ័ពចេញពីប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩

សហរដ្ឋអាមេរិកកំពុងចាប់ផ្តើមដកទ័ពចេញពីប្រទេសស៊ីរី ខណៈដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ IS។ លោកប្រធានាធិបតីអាមេរិក Donald Trump ថ្លែងនៅលើ Twitter របស់លោកនៅថ្ងៃអាទិត្យថា ចាប់ផ្តើមដកកម្លាំងយឺតៗពីប្រទេសស៊ីរី ខណៈ​ដែលក្រុម ISIS នៅមានចំនួនតិចតួចគ្រប់ទិសជាច្រើន។

“ប្រទេស​រុស្ស៊ី អ៊ីរ៉ង់ និងស៊ីរីជាអ្នកទទួលផលធំបំផុតនៃគោលនយោបាយរយៈពេលវែងនៃគោលនយោបាយបំផ្លាញក្រុម ISIS ក្នុងប្រទេសស៊ីរី។ យើងក៏ទទួលបានផល​ប្រយោជន៍​ផងដែរ​ប៉ុន្តែឥឡូវនេះវាគឺជាពេលវេលាដើម្បីនាំយកកងទ័ពរបស់​យើងត្រឡប់ទៅផ្ទះវិញ ​​ហើយ​បញ្ឈប់​សង្គ្រាមដែលគ្មានស្ថិរភាព។

នៅថ្ងៃទី១៩ ខែធ្នូ លោកស្រី Sarah Sanders រដ្ឋលេខាធិការសេតវិមានប្រកាសថា ​សហរដ្ឋ​អាមេរិកចាប់ផ្តើមដកកងទ័ពចេញពីប្រទេសស៊ីរី។ ប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងលើបណ្តាញសង្គម Twitter ថា សហរដ្ឋអាមេរិកកម្ចាត់កងកម្លាំង IS ក្នុងប្រទេស ស៊ីរីដែលជាមូលហេតុតែមួយគត់សម្រាប់កងទ័ពអាមេរិកនៅទីនោះ។

មន្ត្រីអាមេរិកប្រាប់ថា​សហរដ្ឋអាមេរិកមានបំណងដកទ័ពចេញពីទឹកដីស៊ីរីក្នុងរយៈពេល ៦០ ថ្ងៃទៅ១០០ ថ្ងៃ​ខាងមុខ។មុននេះ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោកស្រី Dana បញ្ជាក់អះអាងថា សហរដ្ឋ អាមេរិកកំពុងដកទ័ពចេញពីប្រទេសស៊ីរី ហើយលោកបន្ថែមថា យោធាអាមេរិកកំពុងផ្លាស់ប្តូរ​ទៅដំណាក់កាលបន្ទាប់នៃយុទ្ធនាការរបស់ពួកគេប្រឆាំងនឹង ISIS ។

LEAVE A REPLY

Please enter your comment!
Please enter your name here